រដ្ឋសភា​កម្ពុជា​ទទួល​ទង់​ម្ចាស់ផ្ទះ​រៀប​កិច្ចប្រជុំ​អា​ប៉េ​ប៉េ​អេ​ហ្វ​នៅ​ឆ្នាំ​២០១៩

1123
ចែករម្លែក
​សម្តេច​ហេង​សំរិន​ទទួល​ទង់​APPF​ពី វៀតណាម​(​រូបថត​៖ សុផល​)

ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ទង់​ម្ចាស់ផ្ទះ​រៀបចំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២៧(APPF)​ឆ្នាំ​២០១៩​ខណៈ​រដ្ឋសភា​វៀតណាម​បាន​សន្យា​ជួយ​សហការ រៀបចំ​កិច្ចប្រជុំ ។

​លោកស្រី ថុង​ធី​ហ្វុ​ង​(Tong Thi phong)​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុ​ម្មុនី​ស្ត​វៀតណាម​និង ជា​អនុប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម បានប្រគល់​ទង់​នេះ​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពី​រសៀល​ថ្ងៃទី​២៥ ខែ មេសា​។​

​ក្នុង​ពិធី​ប្រគល់​ទង់​APPF​ជូន​សម្តេច​ក្រី​ច​ហេង​សំរិន​នៅ​វិមាន​រដ្ឋសភា​នោះ លោកស្រី ថុង​ធី​ហ្វុ​ង មាន​ប្រសាសន៍​​ថា​សភា​វៀតណាម​ចូលរួម​អបអរ​សភា​កម្ពុជា​ដែល​ទទួល​ធ្វើ​ប្រធានសភា​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២៧ ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​នេះ ។​

​លោកស្រី​បញ្ជាក់ថា​«​រដ្ឋសភា​វៀតណាម​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​និង​របៀបវារៈ​របស់​សភា​អាស៊ី​ប៉ា​-​ស៊ី​ហ្វិ​ក​(APPF)​ដែល​បាន​ចូលរួម​សកម្ម​ក្នុងការ​ជំរុញ​និង​លើកកម្ពស់​ចំណង​ទំនាក់ទំនង​មិ​ត្តិ​ភាព​និង​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​បណ្តាល​សភា​ក្នុង​តំបន់​ព្រមទាំង​កា​រព ង្រឹ​ង​ការសន្ទនា និង​ពង្រឹង​តួនាទី​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​» ។​

​ ​លោកស្រី​បន្តថា​វៀតណាម​បានធ្វើ​ជា​ប្រធានសភា​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី​២៦​កាល ពី​ខែមករា ឆ្នាំ​២០១៨​កន្លងមក ។​កិច្ចប្រជុំ​នោះ​ក៏មាន​ការអនុម័ត​ស្តីពី​អនុវិស័យ​ថ្មី​ចំពោះ​ទំនាក់ ទំ នង​ការងារ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ ចំណុច​ទាំងនេះហើយ​ជា​ជំហាន​អភិវឌ្ឍន៍​របស់​APPF ។​

​ ​លោកស្រី​បញ្ជាក់ថា​« ខ្ញុំ​សង្ឃឹមថា​សភា​កម្ពុជា​និង​ទទួលជោគជ័យ​ក្នុងការ​រៀបចំ កិច្ច ប្រជុំ​វេទិការ​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ុ​ក​លើក​ទី​២៧ នៅពេល​ខាងមុខនេះ ។ សភា​វៀតណាម បាន ត្រៀមខ្លួន​ជានិច្ច​ដើម្បី​សហការ​ជាមួយ​កម្ពុជា​ក្នុង​រៀបចំ​កិច្ចប្រជុំ​APPF​លើក​ទី​២៧ »​។

​សម្តេច​ហេង​សំរិន​ទទួល​ទង់​APPF​ពី វៀតណាម​(​រូបថត​៖ សុផល​)

​ ​សម្តេច​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា ដែល​ទើបតែ​ទទួល​ទង់​APPF​បាន​មានប្រសាសន៍​​អបអរសាទរ​​​និង​វាយតំ​លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​របស់​វៀត​ណា​ម​ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​និង​វេទិកា​អន្តរជាតិ​ធំៗ​ជាច្រើន​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់​និង​អន្តរជាតិ​។​ថ្មីៗ​នេះ​រដ្ឋសភា​វៀតណាម​បាន​ដឹកនាំ​ដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​វេទិកា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៦​នៅ​ទីក្រុង​ហាណូយ​។​ទាំងនេះ​បានបង្ហាញ​ពីកិត្យា​នុភាព​​របស់​វៀតណាម​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​លើ​ឆាក​អន្តរជាតិ​។​

​សម្តេច​បាន​ហៅ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក​ស្រី​អនុប្រធានរដ្ឋសភា​វៀតណាម​មកកាន់​កម្ពុជា នាពេលនេះ​ថា​បាន​ភ្ជាប់​មកជា​មួយ​នូវ​ការផ្តល់​កិត្តិយស​ដល់​រដ្ឋ​សភាក​ម្ពុ​ជាតា​មរយៈ​ការផ្ទេរ​អាណត្តិ​ជា​ប្រធាន​ដឹកនាំ​សភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​បន្ត​ពី​រដ្ឋសភា​វៀតណាម ដែល​ត្រូវ​ចប់​អាណត្តិ ហើយ​នៅពេលនេះ​យើង​ប្រារព្ធ​ពិធី​ប្រគល់​និង​ទទួល​ទង់​អាណត្តិ​ជា​ប្រធាន​ដឹកនាំ​សភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ ។ សម្តេច​បន្តថា​ថ្វី​ត្បិត​សភា​កម្ពុជា​ធ្លាប់មាន​បទពិសោធន៍​ចំពោះ​ការរៀបចំ​វេទិកា​អន្តរជាតិ​នានា ប៉ុន្តែ​នេះ​ជា​លើក​ទី​១​សម្រាប់​រដ្ឋសភា​កម្ពុជា​ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧​។ ដូច្នេះ​សម្តេច​សង្ឃឹមថារ ដ្ឋ​សភា​វៀតណាម​នឹង​ចែក​រំ លែ​ក បទ ពិ​សោ ធ ន៍​ដ ល់ សភា​កម្ពុជា ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​។

​សម្តេច​បន្តថា​ប្រធានបទ​ស្នូល​នៃ​កិច្ចប្រជុំ​គឺ​«​ការពង្រឹង​ភាពជា​ដៃគូរ​សភា​ដើម្បី​សន្តិភាព សន្តិ​ខុស និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព » ។​ចំណែក​កាលបរិច្ឆេទ​វិញ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៩​នៅ​ទីក្រុង​សៀមរាប​៕មន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ