Home ព័ត៌មានអន្តរជាតិ ចិន​រឹតបន្តឹង...

ចិន​រឹតបន្តឹង​ការធ្វើដំណើរ​ក្នុងស្រុក​បន្ថែមទៀត ខណៈ​ករណី​កូវី​ដ​កើនឡើង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ចិន​កំពុង​រកកល់​ផ្ទុះ​កូវី​ដ​សាជាថ្មី ខណៈ​ករណី​ថ្មី​នៃ​កូវី​ដ​១៩​បន្ត​លេចឡើង​នៅ​បណ្តា​ទីក្រុង​ភាគ​ខាងជើង​មួយចំនួន​ទោះបីជា​អាជ្ញាធរ​ដាក់ចេញ​វិធានការ​ត្រួតពិនិត្យ​ថ្មី​​នៅនឹងកន្លែង មុន​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ចិន នៅពេលដែល​មនុស្ស​រាប់​លាន​នាក់​រំពឹងថា​ធ្វើដំណើរ​ទូទាំងប្រទេស​។​

​អ្នកស្រុក​ត្រូវបាន​លើកទឹកចិត្ត​មិនឱ្យ​ធ្វើ​ដំណើរ​នៅ​ឱកាស​បុណ្យចូលឆ្នាំ​ចំ​ពេល​មាន​ការបារម្ភ​អំពី​ការផ្ទុះ​វីរុស​កូរ៉ូណា​ឡើង​វិញ​ដូច​ឆ្នាំ​មុន ដែល​អាច​បង្អាក់​ដល់​សេដ្ឋកិច្ច ដែល​ទើប​ស្តារឡើងវិញ​សន្សឹមៗ​។​

​ការឆ្លង​ថ្មីៗ​បាន​លេចឡើង​នៅក្នុង​តំបន់​ចំនួន​ប្រាំ​គឺ​ទីក្រុង​ប៉េកាំង ខេត្ត​ហឺ​ប៉ី ខេត្ត​ជី​លីន ខេត្ត​លៀវ​និ​ញ និង​ខេត្ត​ហី​ឡុង​ជាំ​ង ដោយ​មាន​ករណី​ថ្មី​ចំនួន ១៤១ ត្រូវបាន​រាយការណ៍​កា​លពី​ថ្ងៃ​ពុធ ទី​២០ មករា​​​និង​១៤៤​នាក់​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែលជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ធៀប​នឹង​ចំនួន​ឆ្លង​នានា​ចាប់តាំងពី​ថ្ងៃ​0១​មីនា​ឆ្នាំមុនមក​។​

​អាជ្ញាធរ​សុខាភិបាល​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា​អ្នក​ដែល​ចង់​វិលត្រឡប់​ទៅ​ស្រុក​វិញ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខាងមុខនេះ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១២ ខែ​កុម្ភៈ​ត្រូវ​បង្ហាញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នូវ​​តេស្តិ៍​អាស៊ីតនុយក្លេអ៊ិច ដែល​ធ្វើឡើង​ក្នុង​រយៈពេល ៧ ថ្ងៃ​។​

​អ្នក​ដែល​ចូល​ក្នុង​ភូមិ​ជនបទ​នឹង​ត្រូវ​ឆ្លងកាត់​ចត្តា​ឡីស័​ក​រយៈពេល ១៤ ថ្ងៃ ហើយ​ពួកគេ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យធ្វើ​បំលាស់​ទី​នៅ​ខាងក្រៅ​ផ្ទះ​របស់​ពួកគេ​ឬ​ប្រមូលផ្តុំ​គ្នា​នៅ​ចំណោម​ហ្វូង​មនុស្ស​នោះ​ឡើយ​៕

​ចិន​កំពុង​រឹតបន្តឹង​ការធ្វើដំណើរ​ក្នុងស្រុក​ខណៈ​ករណី​កូ​វីដ​កំពុង​បន្ត​កើនឡើង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular