ពី​ក្មេងស្រី​ស្មូត​តាម​វត្ត តន់ ច័ន្ទ​សី​ម៉ា ក្លាយជា​តារាចម្រៀង ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង​ចាស់វស្សា ព្រាប សុវត្ថិ​

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ពី​ក្មេងស្រី​ម្នាក់ ដែលមាន​ជំនាញ​ស្មូត្រ តាម​វត្ត កញ្ញា តន់ ច័ន្ទ​សីមា មិន​ធ្លាប់​គិតថា ខ្លួន​មានឱកាស​បាន​ច្រៀង​ជាមួយនឹង​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ​ឡើយ កាន់តែ​មិន​នឹកស្មាន​ទៀត​នោះ​គឺ​នាង​មិន​នឹកស្មានថា ខ្លួន​បាន​ក្លាយជា​តារាចម្រៀង​ល្បី​ដូច​សព្វថ្ងៃនេះ​តែម្តង​។

​ដោយមាន​និស្ស័យ​ពី​កំណើត​ផ្នែក​សិល្បៈ ក្មេងស្រី​មកពី​ខេត្តតាកែវ រូបនេះ បានដាក់​ពាក្យ​ប្រលង និង​ទទួលបាន​ជ័យលាភី​លេខ​១​ផ្នែក​ស្មូត​កំណាព្យ​ប្រចាំ​ខេត្តតាកែវ​។ ទាំងនេះហើយ ជាដើម​ទន់​មួយ​ដែល​អាច​នាំ​ផ្លូវ​នាង​មកកាន់​វិថី​សិល្បៈ​បាន​យ៉ាង​ជោគជ័យ ក្រោយ​មានការ​ជ្រោមជ្រែង​ពី​ផលិតកម្ម Galaxy Navatra គូប​ផ្សំ​ជាមួយនឹង​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​នាង បានធ្វើអោយ តន់ ច័ន្ទ​សី​ម៉ា ឈរលើ​លំដាប់​កំពូល​នៃ​ជីវិត​ជា​អ្នកចម្រៀង​។

​បទ​ចម្រៀង នៅក្នុង​ផលិតកម្ម Galaxy Navatra របស់ សី​ម៉ា ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី បទ​ពេញនិយម​ដូចជា​បទ «​មិន​ស្មោះ​ស្រឡាញ់​រក​ងាប់​អី​» «​យល់ច្រឡំ​គេ​ស្រឡាញ់​យើង​» «​គេ​នោះ​ជា​ស្រី​កាប់​ដាវ​»​បទ « ដណ្ដឹង​អូន​ទៅ​» បទ «​ចង់​សុំ​Wifi» និង បទ «​ឡាន​ស៊ី​រ៉ែ​ន​» ជាដើម​។​

​និយាយ​ពី views បទ​ចម្រៀង របស់ តន់ ចន្ទ​សី​ម៉ា វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​ដែល​តារា ចម្រៀង​វ័យក្មេង​រូបនេះ​ប្រើពេល​មិន​ដល់​មួយឆ្នាំ​វ៉ា​ដាច់​គេ ទាំងអស់​មាន​អ្នក​ចូល​ទស្សនា​សរុប​រហូតដល់​ទៅ​5០០M ។ នេះ​បើតាម​បង្ហាញ​ឲ្យ​ដឹង​ពី​ផលិតកម្ម Galaxy Navatra​។ ផ្អែក​តាម​របាយការណ៍​ពី​នោះ​អាច និយាយបានថា តន់ ចន្ទ​សី​ម៉ា គឺជា​កំពូល​តារា ចម្រៀង​វ័យក្មេង​ម្នាក់​ដែលមាន​អ្នកទស្សនា​ច្រើនជាង គេ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២០​កន្លងទៅ នេះ​។

​នៅថ្ងៃនេះ​ផលិតកម្ម Galaxy Navatra បាន​ឲ្យ​នាង​ច្រៀង​ចាប់​ដៃគូ​ជាមួយ​កំពូល តារា ចម្រៀង លោក ព្រាប សុវត្ថិ ។​ការចាប់​ដៃគូ​គ្នា​នេះ​មិន មែន​ជា​រឿង​ចៃដន្យ​នោះឡើយ​ទាំងនេះ​ដោយសារតែ​សមត្ថភាព របស់ នាង​ជា​ហេតុផល​នាំ​ឲ្យ​នាង​អាច​មានឱកាស​ច្រៀង​ជា​ដៃគូ លោក ព្រាប សុវត្ថិ បង្កើត​អាល់​ប៊ុ​ម​ថ្មី​។ អាល់​ប៊ុ​ម ដំបូង​របស់ អ្នក​ទាំងពីរ​មាន​ចំណងជើង ថា “​កាត់ ឆុង​” ទើបនឹង​ចេញ​នៅ​ព្រឹក​នេះ​តែម្ដង​។

​ចង់​ដឹ ថា បទ “​កាត់ ឆុង​” មាន​អត្ថន័យ​នឹង​ទឹកដម​យ៉ាងណា តោះ​…​ទស្សនា និង​ស្ដាប់​ទាំងអស់គ្នា​!

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular