ដោយ: ដេប៉ូ / ភ្នំពេញ: ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៤៧) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១,១៣៣នាក់ នៅរោងចក្រ សហគ្រាសចំនួន ១៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)