ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍អំពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤២នាក់ ក្នុងនេះ១២៥នាក់ឆ្លងនៅក្នុងស្រុកនិង១៧នាក់ចូលមកពីក្រៅប្រទេស។តួលេខឆ្លងថ្មីនេះធ្វើអោយថៃមានអ្នកឆ្លងសរុបកើនដល់១២.៧៩៥នាក់ តែ៩.៨៤២នាក់បានជានិងនៅសល់តែ២.៨៨២នាក់ដែលកំពុងទទួលការព្យាបាល។
ថ្ងៃនេះមិនមានអ្នកជំងឺកូវីដ១៩ស្លាប់ថ្មីទេគឺនៅរក្សា៧១នាក់ដដែល។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មី មាន៩២នាក់នៅខេត្តសាមុត សាខន និង១៦នាក់នៅក្រុងបាងកក។
ទូទាំងពិភពលោក ករណីឆ្លងកូវីដ១៩បានកើន៦៧១.១៩៨នាក់នៅថ្ងៃ២១មករានេះ រហូតដល់ចំនួន៩៧,៣១លាននាក់ និង២,០៨លាននាក់ស្លាប់ដោយជំងឺឆ្លងសកលនេះបន្ទាប់ពីបន្ថែមជនរងគ្រោះ១៧.២៩៩នាក់ទៀតនៅ២៤ម៉ោងកន្លងទៅ៕