Home ព័ត៌មានអន្តរជាតិ សកម្មជន​អាកាស...

សកម្មជន​អាកាសធាតុ​វ័យក្មេង ហ្គ្រេ​តា ថា​ន់​បឺក ជូនពរ​លោក​តា​ចាស់ ដូ​ណា​ល់ ត្រាំ “​មាន​អនាគត​បវរ​រុងរឿង​”

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សកម្មជន​អាកាសធាតុ​សញ្ជាតិ​ស៊ុយអែត​នាង ហ្គ្រេ ថា​ន់​បឺក កាលពី​ថ្ងៃ​ពុធ​ទី​២០​មករា​បាន​បន្ត​ជម្លោះ​ជាមួយ​លោក​ដូណាល់ ត្រាំ ដោយ​និយាយ​ថា​ប្រធានាធិបតី​ផុត​អាណត្តិ​​អាម៉េរិក​រូបនេះ “​ហាក់ដូចជា​តា​ចាស់​ដ៏​រីករាយ ទន្ទឹង​រង់ចាំ​អនាគត​ភ្លឺស្វាង​បវរ​រុងរឿង​”​។​

​ក្មេង​ជំទង់​ម្នាក់​នេះ​ហាក់​កំពុង​ផ្ចាស់ផ្ចាល់​លោក​ត្រាំ ដែល​តែង​និយាយ​ដៀមដាម​ដាក់​នាង​ក្នុង​ឆ្នាំ ២០១៩ នៅពេល​ដែល​គាត់​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា​”​នាង​ហាក់ដូចជា​ក្មេងស្រី​វ័យក្មេង​​ដ៏​រីករាយ ទន្ទឹង​រង់ចាំ​អនាគត​ភ្លឺស្វាង​បវរ​រុងរឿង​”​។​

​សារ Twitter នោះ​គឺជា​ការ​ចម្អក​ចំពោះ​សុន្ទរកថា​ដ៏​ក្លៀវក្លា​របស់​នាង​ថា​ន់​បឺ​កនៅ​អង្គការសហប្រជាជាតិ កន្លែង​ដែល​នាង​បាន​ប្រាប់​មេដឹកនាំ​ពិភពលោក​ថា​”​ពួក​លោក​ឯ​ង​បាន​លួច​ក្តី​សុបិន​​របស់​ខ្ញុំ​និង​កុមារភាព​របស់ខ្ញុំ​ជាមួយ​ពាក្យ​សម្តី​ទទេ​ស្អាត​របស់​ពួក​លោក​ឯង​។ ម៉េច​ក៏​ហ៊ាន​ធ្វើ​ដូច្នេះ​?”​។​

​ជា​ការឆ្លើយតប នាង​ថា​ន់​បឺក​ក្រោយមក​បាន​កែប្រែ​ជីវ​ប្រវត្តិ​លើ Twitter របស់​នាង ដោយ​សំដៅទៅ​ខ្លួន​នាង​ថា “​ក្មេងស្រី​វ័យក្មេង​រីករាយ ទន្ទឹង​រង់ចាំ​អនាគត​ភ្លឺស្វាង​បវរ​រុងរឿង​”​។​

​សូម​រំលឹក​ថា លោក​ត្រាំ​បាន​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​២០១៥ ដែល​បង្កើតឡើង​ដើម្បី​រឹតត្បិត​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ឥឡូវ​នេះ​លោកបៃ​ដិនបាន​យក​អាម៉េរិក​​ចូល​កិច្ចព្រមព្រៀង​នេះ​វិញ​ហើយ ក្រោយ​ស្បថ​កាន់​តំណែង​ប្រធានាធិបតី​៕

​នាង​ថា​ន់​បឺក​ជូនពរឌឺ​ដង​លោកត្រាំ ក្រោយ​គាត់​អស់​តំណែង​ជា​ប្រធានាធិបតី​អាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular