Home ព័ត៌មានជាតិ សង្គម កាកបាទក្រហម​ខ...

កាកបាទក្រហម​ខេត្តកំពង់ចាម​ដាក់ចេញ​ផែនការ​អភិវឌ្ឍ​សកម្មភាព​ឆ្នាំ​២០២១

ដោយ​: គង់​ហេង / កំពង់ចាម​: លោក អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​ជា​អភិបាលខេត្ត​កំពង់ចាម បានដាក់​ចេញ​នូវ​ផែនការ អភិវឌ្ឍ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២១​។ ដោយ​រៀបចំ​ឱ្យមាន​គោលដៅ​ចំនួន ១៩ និង​សកម្មភាព​ចំនួន ៣៩ គឺ​បានកំណត់​សូចនាករ​ច្បាស់លាស់ ដើម្បី​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ​ទាំង​បួន របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។​

​លោក​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ចាម បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​សកម្មភាព​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​សម្រាប់​ការងារ​ឆ្នាំ​២០២១​។ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សហការី​ជា​សមាជិក សមាជិកា​សរុប​ចំនួន ២៣ រូប នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្ត នា​ព្រឹក​ថ្ងៃទី ២០ មករា កន្លងទៅ​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ការរៀបចំ​ផែនការ​នេះ​ទៀតសោត​ឱ្យស្រប​នឹង​លទ្ធភាព​នៃ​ថវិកា​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​។ មានន័យថា យើង​សម្រេច​លទ្ធផល​បាន​ចំនួន ៤០​ភាគរយ និង​នៅសល់​ចំនួន ៦០​ភាគរយ​ទៀត គឺជា​ប្រតិបត្តិ​ការជាក់ស្តែង និង​ជា​ទេពកោសល្យ​ដឹកនាំ​របស់​មន្ត្រី​។​

​លោក​បាន​មានប្រសាសន៍​បន្ថែមថា សូម​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ រួមទាំង​មន្ត្រី​ក្រុម​ប្រតិបត្តិការ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាងសកម្ម ធ្វើជា​សេនាធិការ​ឱ្យ​គណ​:​ក​ម្មា​ធិ​ការ​សាខា​នេះ រយៈពេល​មួយឆ្នាំ​២០២០​កន្លងទៅនេះ​។ ពិសេស​បើទោះជា​មានការ​រំខាន​ពី​វិបត្តិ​ជំងឺ​កូ​វីដ​.១៩​យ៉ាងណាក្តី​។​

​លោក​បាន​បន្តថា បន្ត​យកចិត្តទុកដាក់​លើ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​បន្ត​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដល់​សាខា អនុសាខា​ក្រុង​ស្រុក ដោយ​សហការ​ជាមួយ​បណ្តាញ​យុវជន​ស្ម័គ្រចិត្ត​។ មួយវិញទៀត​ត្រូវ​ពង្រីង​ការគ្រប់គ្រង​មូលនិធិ​ចំណូល​ចំណាយ ការទូទាត់​ឱ្យមាន​តម្លាភាព និង​គណនេយ្យភាព​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular