ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ:ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារកាលពីព្រឹកថ្ងៃ២១ខែមករាបានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០២០និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១ ក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តនិងមានការចូលរួមពីមន្ត្រីចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ក្នុងឱកាសនោះលោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាបានក្រើនរំលឹកបន្ថែមទៅដល់អធិការក្រុងស្រុកទាំងអស់លើការងាររក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពខ្ពស់។ជាមួយនោះត្រូវចូលរួមសហការជាមួយស្ថាប័នផ្សេងៗក្នុងការចុះជួយប្រជាពលរដ្ឋហើយត្រូវទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗ។ជាពិសេសគឺបទល្មើសគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ៕សរន
រូបថតៈស្នងការដ្ឋាននគរបាលខេត្តព្រះវិហារប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ