ដោយៈគ្រញូង/បាត់ដំបងៈកាលពីព្រឹកថ្ងៃទី២១ខែមករាការិយាល័យជំនាញកសាងសំណុំរឿងប្រុសស្រីពីរបញ្ជូនទៅតុលាការពីបបទជាប់ពាក់ព័ន្ធនាំពលករទៅធ្វើការនៅប្រទេសថៃខុសច្បាប់៣៦នាក់បន្ទាប់ពីពួកគេត្រូវចាប់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែមករាឆ្នាំ២០២១ហើយនៅព្រឹកថ្ងៃទី២១ខែមករា។
លោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាត ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរអន្លក់ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបងនិងឈ្មោះប៉ែន សាម៉នហៅម៉ៅភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិដូងឃុំបឹងរាំង ស្រុកកំរៀង។
សកម្មភាពរបស់ពួកគេបានប្រព្រឹត្តនៅចំណុចច្រក ស៊ុន សេន ស្ពានបីភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀងនាយប់ថ្ងៃទី១៩ខែមករា ។តែពលករទាំងនេះត្រូវទាហានថៃចាប់បានរួចប្រគល់សមត្ថកិច្ចទើបស្រាវជ្រាវរកមេខ្យល់ឃើញគឺពួកគេទាំងពីរនាក់នេះ៕សរន