Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​...

ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជែ​អ៊ីន ៖ អាម៉េរិក​ត្រឡប់​មក​វិញ​ហើយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន ដែលជា​មេអណ្តើក​សម្របសម្រួល​កា​រ​ចរចា​រវាង​លោក​ដូណាល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​បាន​អបអរសាទរ​លោកចូ បៃ​ដិន ដែល​បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាម៉េរិក ដោយ​សរសេ​រលើ Twitter ថា “​អាម៉េរិក​ត្រឡប់​មក​វិញ​ហើយ​”​។​

​ទំនាក់ទំនង​រវាង​សម្ពន្ធមិត្ត​សន្ធិសញ្ញា​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​មាន​ភាព​តានតឹង​យ៉ាងខ្លាំង​ក្រោម​ការដឹកនាំ​របស់​លោក​ត្រាំ​ដែល​រិះគន់​ម្តង​ហើយ​ម្តងទៀត​ចំពោះ​កូរ៉េខាងត្បូង​ដែល​មិន​បាន​ចំណាយ​ប្រាក់​​គ្រប់គ្រាន់​សម្រាប់​វត្តមាន​កងទ័ព​អាម៉េរិក​នៅក្នុង​ប្រទេស​នេះ ដោយ​ទាមទារ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ថែម​ទៀត​។​

​ក្នុង​ឆ្នាំ​ដំបូង​នៃ​អំណាច​របស់​គាត់ លោក​ត្រាំ​បាន​បង្ក​អាសន្ន​យ៉ាង​ខ្លាំង​នៅ​កូរ៉េខាងត្បូង ដោយ​ចូលរួម​ក្នុង​ការជេរប្រមាថ​ផ្ទាល់ខ្លួន​និង​ការ​គំរាម​ធ្វើសង្គ្រាម​ជាមួយ​លោក​គីម ជុង​អ៊ុន​។​

​លោកបៃ​ដិនបាន​និយាយម្តង​ហើយ​ម្តងទៀត​អំពី​ភាពចាំបាច់​ក្នុង​ការកសាង​ជំហរ​សកល​របស់​សហ​រដ្ឋ​អាម៉េរិក​ឡើងវិញ​និង​ប្រកាស​នៅក្នុង​សុន្ទរកថា​ថ្ងៃ​សម្ពោធ​តំណែង​របស់​លោក​ថា​”​យើង​នឹង​ជួសជុល​​សម្ពន្ធភាព​របស់​យើង​និង​ចូលរួម​ជាមួយ​ពិភពលោក​ម្តងទៀត​”​។​

​លោកមូ​ន​ដែល​ជា​អ្នក​ឆ្វេងនិយម​បាន​ស្វាគមន៍​ចំពោះ​ការស្បថ​ចូលកាន់​តំណែង​របស់​លោកបៃ​ដិន​នៅលើ​គណនី Twitter របស់​លោក​ដោយ​សរសេ​រ​ថា “​អាម៉េរិក​ត្រឡប់​មក​វិញ​ហើយ​។​ការចាប់ផ្តើម​ថ្មី​​របស់​អាម៉េរិក​នឹង​ធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​អស្ចារ្យ​”​។​

​លោក​បាន​បន្ថែមថា “​រួមគ្នា​ជាមួយ​ប្រជាជន​កូរ៉េ ខ្ញុំ​គាំទ្រ​ដំណើរ​របស់​អ្នក​ឆ្ពោះទៅ​រក​អាម៉េរិក​រួបរួម​។ យើង​នឹង​ទៅ​មុខ​ជាមួយ​គ្នា​!”៕

​លោក​មូននិង​លោកត្រាំ​ជួប​គ្នា​នៅ​វ៉ាស៊ីនតោន​នា​ពេល​កន្លង​ទៅ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular