ដោយៈចាន់តូ/ភ្នំពេញ:សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្បែរចិញ្ចើមមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយមានស្លាកស្នាមដាច់ជើង ដែលគេសង្ស័យថាជួបគ្រោះថ្នាក់ចរាចរណ៍។
បុរសរូបនោះពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជាង30ឆ្នាំ និងមានស្នាមសាក់ខ្នង។ តាមភិនភាគសពទំនងជាមនុស្សមានសតិមិនល្អ ឬជាជនអនាថា។ នៅក្បែរកន្លែងកើតហេតុមានកង់មួយគ្រឿង ដែលមានចងកាន និងខ្សែដែលត្រូវរថយន្តបុកទ្ទេច។ នៅកន្លែងកើតហេតុ មានស្នាមអូសប្រមាណជាង 10 ម៉ែត្រ និងមានតួកង់ធ្លាក់ពីលើដងផ្លូវក្បែរសពព្រមទាំងបំណែកកង់នៅក្បែរនោះ ជាហេតុនាំឱ្យសមត្ថកិច្ចដាក់ការសង្ស័យថាបរសរូបនោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
នៅព្រឹកថ្ងៃដដែល បន្ទាប់ពីសមត្ថកិច្ចពិនិត្យសពរួចរាល់ ក៏ចាត់ចែងបញ្ជូនទៅកាន់ឈាបនដ្ឋានបូជាតាមប្រពៃណី៕