ករុណា ពេជ្រ អួលដើមក ពេល​ពាក់អាវ​រងា​ជូន តា​តា​ធាក់​ស៊ីក្លូ​

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: គ្រាន់តែ​ពាក់អាវ​រងារ ជូន​តាៗ ធាក់​ស៊ីក្លូ ករុណា ពេជ្រ អួលដើមករ ខណៈដែល​នឹកគិត​ដល់​លោកឪពុក​ដែល​កំពុង​សម្រាន្ត ស្តូកស្តឹង​លើ​គ្រែ​ពេក ដោយ​គ្រាន់​តែមាន​ដង្ហើម​តែ​មិនអាច​ទទួល​ដឹងឮ​អ្វី​សោះ​។

​តារាចម្រៀង រូបនេះ បានអោយដឹងថា តាម​ការគ្រោងទុក ដែល​ខ្លួន​បានទទួល​អំណោយ​ពី​សប្បុរសធម៌ ទាំង​ក្នុង​និង​ក្រៅប្រទេស មាន​ប្រទេស​អូស្ត្រាលី និង ប្រទេស​បារាំង រួមគំនិត​គ្នា ដែល​នឹង​អំណោយ មានដូចជា គ្រឿង ឧបភោគ បរិភោគ និង សម្ភារៈប្រើប្រាស់​មួយចំនួន រួម​និង​ថវិកា​ផងដែរ​។

​ករុណា បន្ថែមថា ចំនួន​ដែល​ចែកជូន តាៗ​ធាក់​ស៊ីក្លូ គឺ​គ្រោង​តែ​ចំនួន​៧០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ចំនួន មាន​ច្រើន​លើស​កំណត់ និង​មាន​តាៗ ធាក់​ស៊ីក្លូ​ជាង​ព​២០០ នាក់​ផ្សេងទៀត​ដែល​បាន​ចូលរួម លោក​ក៏​សម្រេច ចែកជូន​តាម​ចំនួន ជាក់ស្តែង​តែម្តង​។

​លោក បន្តថា ដោយសារតែ​អាកាសធាតុ ចុះ​ត្រជាក់ និង​មើលឃើញ​ពី​ភាពលំបាក​របស់​តា​ស៊ីក្លូ​មួយចំនួនធំ ដែល​មិនមាន​ផ្ទះសម្បែង គឺ​ពួកគាត់​ត្រូវ​ជ្រក​តាម​សំ​យ៉ាប​ផ្ទះ​គេ ដូច្នេះហើយ ទើប​លោក​និង​បងប្អូន ក្រៅប្រទេស​ផ្តូ​ច​ផ្តើមគំនិត ចែកជូន​អាវ​រងា ភួយ ស្បែកជើង និង​ក្រមា ទុក​ជូន ជាការ​ចែករំលែក​ទុក​លំបាក​បាន​មួយចំនួន​ដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular