គ្រូ​បង្គោល​ផ្នែក​ទីផ្សារ​ឌីជីថល​ហ្វេ​ស​ប៊ុ​ក​៧​នាក់ ទទួលបាន​វិញ្ញាបនបត្រ ពី​គម្រោង​សហគ្រិន​នារី​សកម្ម​

​ដោយៈ​សុផល​/​ភ្នំពេញ​៖គ្រូ​បង្គោល​ផ្នែក​ទីផ្សារ​ឌីជីថល​ហ្វេ​ស​ប៊ុ​ក​ចំនួន​៧​នាក់​បាន​ទទួល បាន​វិញ្ញាបនបត្រ​ពី​គម្រោង​សហគ្រិន​នារី​សកម្ម​។​គ្រូ​បង្គោល​នេះ​ជា​ជំនា​ន់ទី​២​នៃ​វគ្គ​បណ្តុះ បណ្តាល​ផ្នែក​ទីផ្សារ​ឌីជីថល​។​

​ការបណ្តុះបណ្តាល​នេះ​មានការ​គាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) គម្រោង​សហគ្រិន​នារី​សកម្ម (WE Act) និង​អនុវត្ត​ដោយ​អង្គការ​ផេ​ក​កម្ពុជា (Pact Cambodia) ។​

​នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​គ្រូ​បង្គោល​ផ្នែក​ទីផ្សារ​ឌីជីថល​ហ្វេ​ស​ប៊ុ​ក​ចំនួន​៧​នាក់​នៅ​សណ្ឋាគារ​ពូ​លូ​វ៉ៃ​ រាជ​ធានី​ភ្នំពេញ​នា រសៀល​ថ្ងៃទី​២០ លោកស្រី Sabine Joukes នាយិកា​អង្គការ​ផេ​ក​ប្រចាំ​នៅ​កម្ពុជា និង​ជា​នាយិកា​គម្រោង​សហគ្រិន​នារី​សកម្មបាន​ថ្លែង​ថា WE Act គឺជា​ពាក្យ​មួយ​សំដៅ​ដល់​ស្ត្រី​មាន​ភាព​សកម្ម​ណាស់ ដើម្បី​ធ្វើ​សកម្មភាព​នានា​ឲ្យ​កាន់តែ​រីកចម្រើនមិនមែន​តែ​ធ្វើការ​ផ្លាស់ប្តូរ​អាជីវក​ម្ម​របស់ខ្លួន​ទេ​ក៏ប៉ុន្តែ​នៅក្នុង​សហ​គម​ន៍​​របស់ខ្លួន​ផងដែរ​។

​​លោកស្រី​បាន​អបអរសាទរ​ចំពោះ​គ្រូ​បង្គោល​ទាំងអស់ដែល​ទទួលបាន​វិញ្ញាបនបត្រ​ ហើយ​​​លោកស្រី​បាន​កោតសរសើរ ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ទោះបីជា​សកម្មភាព​បណ្តុះ​បណ្តាល​ធ្វើឡើងចំពេល​មាន​បញ្ហា​កូ​វីដ​១៩ ក៏​ពួកគេ​តស៊ូ​រហូត​បាន​ជោគជ័យ​។

​​លោកស្រី Sabine បាន​បន្ថែមថា​៖​ជាការ​ពិត បញ្ហា​ប្រឈម​នេះ បាន​កើតឡើង​នៅពេល​មាន​វិបត្តិ​កូ​វីដ​១៩ យើង​ក៏​សូម​អបអរសាទរ​ពួកគាត់​ដែរ​ដែល​មិន​ខ្លាច ក្នុងការ​ចូលរួម​ប្រជុំ​បណ្តុះបណ្តាល​តាម​អន​ឡាញ ដែលមាន​ប្រសិទ្ធ​ភាពល្អ ហើយ​ចំណេះដឹង​របស់​ពួកគេ​បាន​កើនឡើង​។​

​លោកស្រី​នាយិកា ថែមទាំង​បាន​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ជួយ​គាំទ្រ​គម្រោង​សហគ្រិន​នារី​សកម្ម​។ លោកស្រី​ថ្លែង​ទៀតថា គម្រោងSheMeansBusiness របស់​ហ្វេ​ស​ប៊ុ​ក ជា​គម្រោង​កម្រិត​សកល ដែល​គេ​មានបទពិសោធន៍​បណ្តុះបណ្តាល ដល់​សហគ្រិន​ជា​ស្ត្រី​វ័យក្មេង ក្នុង​ការធ្វើ​ទីផ្សារ​ឌីជីថល​ផងដែរ​។​

​លោកស្រី Sabine បញ្ជាក់ថា«ហ្វេសប៊ុកមានគម្រោងមួយគេហៅថSheMeansBusiness ដែល​នេះ​ជា​កម្រិត​សកល ដែល​គេ​មានបទពិសោធន៍​បណ្តុះបណ្តាល ដល់​សហគ្រិន​ជា​ស្ត្រី​វ័យក្មេង ក្នុង​ការធ្វើ​ទីផ្សារ​ឌីជីថល​តាមរយៈ​ទូរស័ព្ទដៃ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ពួ​គេ​ដូច្នេះ​យើង​ក៏បាន​ធ្វើការ​ជាមួយគ្នា​និង​ផ្តល់​ជំនាញ​ក្នុងការ​បណ្តុះបណ្តាល​ដល់​កម្មវិធី​បណ្តុះ​បណ្តា​ល ហើយ​គេ​ក៏មាន​ស្តង់ដារ​កម្រិត​ខ្ពស់​សម្រាប់​គ្រូ​បង្គោល​របស់​យើង​ផងដែរ​»​។​

​សូមជម្រាបថា​៖«​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​ការ​ធ្វី​ទីផ្សារ​ឌីជីថល​»​បាន​បើក​ដំណើរការ​គម្រោង​សាកល្បង​ពី​ខែសីហា ដល់​ខែធ្នូ​ឆ្នាំ​២០២០​ហើយ​បានបញ្ចប់​គម្រោង​សាកល្បង​ដោយ​ជោគជ័យ​ដោយមាន​គ្រូ​បណ្តុះបណ្តាល​៤​នាក់​ពី​ជំនា​ន់ទី​១​។​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​បន្ត​រហូតដល់​ឆ្នាំ​ទ​២០២៣​។​Ph

​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​នៃ​ពិធី​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ដល់​គ្រូ​បង្គោល​ផ្នែក​ទីផ្សារ​ឌីជីថល តាមរយៈ​តំណ​ភ្ជាប់​នេះ​៖​

https://www.facebook.com/WEActCambodia/videos/391546808809940

https://docs.google.com/spreadsheets/d/1xIWCd_LJvV83BvKx6tjkCfVIlukVAxMBi4z1ueUFkcs/edit?usp=sharing

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular