ដោយៈរិទ្ធិសែន/ខេត្តពោធិសាត់: បើទោះជាក្នុងរដូវបើកនេសាទក៍ដោយក្រុមការងារចម្រុះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ នៅតែបន្តសហការជាមួយអាជ្ញាធស្រុកក្រគ បង្ក្រាបបទល្មើសសាច់អ៊ួន នៅក្នុងទន្លេដែរ។
កិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម្សិលមិញនៅចំណុចជ្រោយស្តី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។
នៅក្នុងការបង្ក្រាបនេះសមត្ថកិច្ចចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលរបាំងសាច់អួនចំនួន3ខ្សែប្រវែង 1.200ម៉ែត្រ និងកាប់បំផ្លាញចោលក្បាលថ្ម ចំនួន 3គ្រឿង និងរូប ឬបង្គោលបានចំនួន 150ដើម ព្រមទាំងចាក់លែងត្រីចូលទៅក្នុងទន្លេវិញផងដែរ ៕