​រន្ទះបាញ់​ឳ​ពុក​និង​កូន​ពីរ​នាក់​ធ្លាក់​ពីលើផ្ទះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

965
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែងៈ​ឳ​ពុក​និង​កូន​ពីរ​នាក់​ត្រូវ​រន្ទះបាញ់ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ត្រូវ បាន​បញ្ជូនទៅ​សង្គ្រោះ ទាន់ពេល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​។​ហេតុការណ៍​ខាងលើ​នោះបាន​កើតឡើង​នៅ​ចំណុច ផ្លូវបំបែក​អូរ​ស្វាយ ក្រោយ​សាលារៀន​រិទ្ធី​ស​សែន​ជ័យ​២​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​ប្រហែល​៤​និង​៣២​នាទី ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០០១៨​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​បា​បានឱ្យដឹង​នា​យប់​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៨​ថា​ជនរងគ្រោះ​ជា​ឳ​ពុក​ឈ្មោះ វ៉ាន់​ថា អាយុ​៤៧​ឆ្នាំ ជា​កសិករ​។ កូន​ឈ្មោះ ថា គីស អាយុ​១៤​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ភូមិ​គីឡូ​៨សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ។

​មូល​ហេតុដែល​បណ្តាលឱ្យ​រន្ទះបាញ់​ជនរងគ្រោះ​ទាំង​២ គឺ​ដោយសារ កំពុងមាន​ខ្យល់​កន្ត្រាក់​ខ្លាំង ធ្វើឱ្យ​របើក​ដំបូលផ្ទះ ។​ឳ​ពុក​និង​កូន ក៏​កាន់​ស័ង្កសី​ដើម្បី​ប្រក់​ឡើងវិញ ស្រាប់តែ​រន្ទះបាញ់​តែម្តង​។ ជនរងគ្រោះ​ទាំង​២ បាន​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​៕S/

​រន្ទះបាញ់​ឳ​ពុក​និង​កូន​ពីរ​នាក់​ធ្លាក់​ពីលើផ្ទះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

ទីតាំងផ្សាយពាណិជ្ជកម្ម