ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ពលករខ្មែរ វិលពីប្រទេសថៃ ឆ្លងកាត់ ធ្វើចត្តាឡីស័ក និងស្នាក់នៅខេត្តបន្ទាយមានជ័យ រួចឆ្លងមេរោកកូវីដ ១៩ គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានជាសះស្បើយ ៤ នាក់ តែបានឆ្លងថ្មី ៣ នាក់ ។ ដូច្នេះ អ្នកនៅសម្រាក ព្យាបាល នៅមន្ទីរពេទ្យ ចំនួន ៣២ នាក់។ នេះបើតាមលោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអោយដឹង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។
លោក ឡេ ច័ន្ទសង្វាត បានបន្ថែមថាៈ ពោលគឺថ្ងៃទី២១ ខែមករា សមរភូមិកូវីដ ១៩ វិជ្ជមាន ៣ នាក់ ហើយសរុបពីមុន មាន ៣២ នាក់ ប៉ុន្តែបានជាសះស្បើយវិញ ចំនួន ៤ នាក់ និងមានឆ្លងថ្មី ៣ នាក់ ។ ដូច្នេះ អ្នកបាននឹងកំពុងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យ មានចំនួន ៣២ នាក់ ៕/V-PC