ដោយៈ បាយ័ន / សៀមរាបៈ ដោយពិនិត្យឃើញមានហានិភ័យខ្ពស់ របស់ដើមឈើ ដែលដុះនៅក្នុងបរិវេណ វត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុ នៃអតីតក្រុងអង្គរធំ ក្រុមជំនាញ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតអប្សរា បានសហការ ជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើម ឈើទាំងនោះ ដើម្បីធានាសុវត្ថិភាព ជូនពុទ្ធបរិស័ទ ព្រះសង្ឃ ជៀសវាងគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជិវិត និងជួយសម្រាលតួដើម ការពារកុំឲ្យបាក់រលំ ខូចខាតដល់ រចនាសម្ព័ន្ធរបស់ព្រះវិហារ កុដិ និងយានយន្តគ្រប់ប្រភេទ។
ដើមឈើ ដែលបានកាត់ក្រីមែក ចំនួន ៣៤ មែក រួមមាន ដើមស្រឡៅ១ដើមដើមឈើទាល ៩ដើម ដើមស្លែង១ដើម។ ចំណែកឯដើមឈើងាប់ ដែលបានដកហូត ចំនួន៤ដើម រួមមាន ដើមឈើទាល ដើមពង្រ ដើមស្រឡៅ និងដើមស្លែង។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ ឱ្យដឹង នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ៕/V-PC