ដោយៈប.ខុន/ភ្នំពេញៈសីតុណ្ហភាពចាប់ផ្តើមងើបឡើងវិញជាលំដាប់រហូតដល់ចុងខែមករាទើបមានការចុះសាជាថ្មីព្រមពេលជាមួយគ្នានៅលើភាគខាងកើតជាប់ព្រំដែនកម្ពុជា,វៀតណាមនិងតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមដោយសារឥទ្ធិពល សម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូង។
លោកចាន់យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជានៅរសៀលថ្ងៃទី២១ខែមករានេះថា សីតុណ្ហភាពជាទូទៅបានចាប់ផ្តើមងើបឡើងវិញជាលំដាប់។ គឺរហូតទៅដល់ខែនេះ(មករា) ទើបចុះមកវិញម្តងទៀត បន្ទាប់ពីការចុះត្រជាក់ម្តងហើយម្តងទៀតដល់កម្រិត៨ អង្សាសេនៅតំបន់ខ្លះដែលកម្រមានពីមុនមកចំពោះការចុះត្រជាក់ច្រើនថ្ងៃជាប់ គ្នា បែបនេះ។
ស្របពេលសីតុណ្ហភាពចាប់ផ្តើមងើបឡើងវិញនេះ អ្នកនាំពាក្យក្រសួងជំនាញខាងលើបានឱ្យដឹងថានៅចុងសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី ២២ខែមករាទៅអាចនឹងមានភ្លៀងធ្លាក់កើតឡើងនៅលើភាគខាងកើតនៃខេត្តជាប់ព្រំដែនវៀតណាមនិងតំបន់មាត់សមុទ្រដោយសារឥទ្ធិពលសម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូង។
លោកចាន់យុត្ថាបន្តថាសម្ពាធទាបមកពីសមុទ្រប៉ាស៊ីហ្វិកបានបែកជាពីរពេលដើរមកដល់លើប្រទេសហ្វីលីពីនដោយបង្កឱ្យមានភ្លៀងធ្លាក់ ច្រើនទៅជាជំនន់នៅទីនោះដោយមួយផ្នែកដើរចូលសមុទ្រចិនហើយឡើងទៅលើ(ជើង) និងមួយផ្នែកចូលសមុទ្រចិនខាងត្បូងដើរចុះទៅ ខាងត្បូងប្រទេស វៀត ណាមដោយ បង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមនៅលើខេត្តរបស់កម្ពុជាជាប់វៀត ណាមនិងតំបន់មាត់សមុទ្រនៅចុងសប្តាហ៍នេះ។
សីតុណ្ហភាពអប្បបរមាជាទូទៅនៅថ្ងៃទី២១ខែមករា បានងើបវិញបន្តិចបើ ធៀបទៅ នឹងសីតុណ្ហភាពថ្ងៃទី២០ខែមករាដូចជានៅ ខេត្ត មណ្ឌលគិរី១៦ អង្សា សេ , រត ន គិរី១៨.៧អង្សាសេ ,ព្រះ វិហា រ១៨អង្សាសេ ,ស្ទឹ ង ត្រែង១៥អង្សាសេ , ឧត្តរ មាន ជ័យ១៧អង្សាសេ(តា ក្របី១៦អង្សាសេ),កំពង់ធំ១៦អង្សាសេ ,សៀមរាប ២០ អង្សាសេ , កំពង់ធំ១៦.៥ អង្សាសេ ,ប៉ៃ លិ ន ១៧.៩ អង្សាសេ , បន្ទាយ មានជ័យ១៦ អង្សាសេ,ព្រៃវែង ១៨.៥ អង្សាសេ,កំពង់ ឆ្នាំង១៩អង្សាសេ, ពោធិ សាត់ ១៧ អង្សា សេ,កំពត១៩អង្សា សេ ,កំពង់ចាម ១៩. អង្សាសេ , កំពង់ស្ពឺ ១៧អង្សាសេ ,បាត់ដំ បង១៩ អង្សា សេ ,ស្វាយរៀង ១៩.៨អង្សា សេ, តា កែវ ១៩ អង្សាសេ , កែប១៨.២ អង្សាសេ ,ក្រចេះ២០អង្សា សេ, កណ្តាល២០ អង្សា ,ត្បូងឃ្មុំ ២០.៦អង្សាសេ, ព្រះ សី ហនុ២១អង្សាសេ និង ខេត្ត កោះកុង ១៩.៥ អង្សា សេ។
ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី១៩ខែមករាបានជូនដំណឹងស្តីការព្យាករអាកាសធាតុសម្រាប់ពីថ្ងៃទី២០ -២៦ ខែមករាថាប្រទេសកម្ពុជា កំពុង ទទួលរងឥទ្ធិពលជ្រលង សម្ពាធ ខ្ពស់ និង ខ្យល់មូសុងឦសានខ្សោយនិងនៅ ពីថ្ងៃ ទី២៣ -២៦ខែមករានឹងទទួល ឥទ្ធិ ពលពីកម្រិតសម្ពាធទាបខ្សោយ ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ស្ថានភាពបែបខាងលើនេះនឹង ធ្វើ ឲ្យ បណ្តា ខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី១៧-២ ២ អង្សាសេ,សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ។
នៅអំឡុងពីថ្ងៃទី២៣-២៦ខែមករា សីតុណ្ហភាពអប្បបរមា មានពី ២០-២៥ និងអតិបរមា មានពី៣០-៣៤អង្សាសេ , អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅ មធ្យម នៅតំបន់ទំនាបភាគខាងត្បូង ។
បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរ មាពី១៣-១៨អង្សាសេ ,សីតុណ្ហភាពអតិបរមាមានពី២៧-២៩អង្សាសេ ។ នៅអំ ឡុង ពីថ្ងៃទី ២៣-២៦ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៨-៣២អង្សាសេនិងអាចមានភ្លៀងធ្លាក់ក្នុង កម្រិ ត ពីខ្សោយទៅមធ្យមនៅតំបន់ខ្ពង់រាបភាគខាងកើត ។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថាតំបន់មាត់សមុទ្រ មានសីតុ ណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ , សីតុណ្ហភាពអតិបរមា មានពី២៩-៣១ អង្សាសេ។នៅអំឡុងពីថ្ងៃទី២៣-២៦ ខែមករាអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ៕សរន