ដោយៈរ៉ាម៉ន/ភ្នំពេញៈនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌកំបូល បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការចាត់តាំងអនុវត្តសេចក្ដីណែនាំលេខ ០០១ សណន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល៕