ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ឆត្រ
(ឆ័ត)
នាមសព្ទ
( សំ; បា. ឆត្ត ) ប្រដាប់មានដងឆ្អឹង គន្លឹះ ពាសសំពត់ បើក តម្លោះបិទបាន សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ, បាំងភ្លៀង
បើកឆត្រ, បាំងឆត្រ, តម្លោះឆត្រ ។
ថ្ងៃបាំងឆត្រ, ខែបាំងឆត្រ គឺពន្លឺមានកណ្ដាប់វង់មូលសណ្ឋានដូចជាមណ្ឌលឆត្រ ព័ទ្ធជុំវិញព្រះអាទិត្យ, ព្រះចន្ច្រ… ។
ឆត្ររួត
(ឆ័ត–)
នាមសព្ទ
( បា. ឆត្តាតិច្ឆត្ត ) ឆត្រមានរួត ។
ឈ្មោះហរិតជាតិមួយប្រភេទ មានផ្កាជាថ្នាក់ៗស្រដៀងនឹងឆត្ររួត
ដើមឆត្ររួត, ផ្កាឆត្ររួត ។
បាំងឆត្រ
(—ឆ័ត)
នាមសព្ទ
ស្រមោលទឹកឯអាកាសដែលពន្លឺព្រះអាទិត្យ ឬពន្លឺព្រះចន្ទ្រប៉ះត្រូវមានវង់មូលជុំវិញដូចជារង្វង់ក្លស់ ហៅថា ថ្ងៃបាំងឆត្រ ឬ ខែបាំងឆត្រ; ហៅព្រះអាទិត្យទ្រង់ក្លស់, ព្រះចន្ទ្រទ្រង់ក្លស់ក៏បាន
ថ្ងៃបាំងឆត្រមួយជាន់, ថ្ងៃបាំងឆត្រពីរជាន់; ខែបាំងឆត្របីជាន់ ។
មយូរឆត្រ
(មៈយូរៈឆ័ត)
នាមសព្ទ
( សំ. បា. មយូរ + សំ. ឆត្រ; បា. –ឆត្ត ) សំណុំកន្ទុយក្ងោកដែលចងជាកន្សោមត្រសុំ សម្រាប់កាន់ដើរហែក្នុងពិធីសោក័ន្ត ។
ឆក្សត្រ
(ឆ-ក្ស័ត)
នាមសព្ទ
(សំ. ក្ល. ; បា. ឆក្ខត្តិយ “ក្សត្រ ៦ អង្គ” ) ឈ្មោះកណ្ឌទី ១២ នៃគម្ពីរមហាវេស្សន្ដរជាតក, ហៅតាមដំណើររឿងត្រង់ក្សត្រទាំង ៦ព្រះអង្គ បានចួបមូលគ្នានៅព្រៃហិមពាន្ត
ខ្ញុំចាប់ស្លាកត្រូវលើកណ្ឌឆក្សត្រ ។