Home ព័ត៌មានអន្តរជាតិ រកឃើញ​អ្នកឈ្ន...

រកឃើញ​អ្នកឈ្នះឆ្នោត Powerball ចំនួន ៧៣០ លាន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រក​ឃើញ​ហើយ​អ្នកឈ្នះ​រង្វាន់​ឆ្នោត Powerball ចំនួន ៧៣០ លាន​ដុល្លារ ដែលជា​អ្នក​ដំបូង​គេ​ឈ្នះ​រង្វាន់​កំពូល​ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ​។​

​ដោយសារ​រក​មិនឃើញ​អ្នកឈ្នះ​ជា​ច្រើន​ខែ អ្នកលេង​ឆ្នោត​ជា​ច្រើន​ត្រូវបាន​ចាប់ឆ្នោត​ផ្សងសំណាង​ម្តងទៀត​កាលពី​រាត្រី​ថ្ងៃ​ពុធ ជាមួយ​ទឹក​ប្រាក់រង្វាន់ ៧៣០ លាន​ដុល្លារ​រង់ចាំ​ពួកគេ​។​សន្លឹកឆ្នោត​ដែល​​ឈ្នះ​ត្រូវ​បាន​លក់​នៅ​រដ្ឋ​ម៉ា​រី​លែ​ន ដូច្នេះ​សន្លឹកឆ្នោត​ផ្សងសំណាង​ថ្មី​នឹង​មាន​តម្លៃ​ប្រមាណ​២០ លាន​ដុល្លារ ដែល​នឹង​ចាប់ឆ្នោត​នៅ​ថ្ងៃ​សៅរ៍​។​

​ប្រាក់រង្វាន់រ​បស់ឆ្នោត​ឡូតូ Powerball នេះ​គឺជា​រង្វាន់​ធំ​ជាង​គេ​លំដាប់​ទី ៥ ហើយ​អ្នកឈ្នះ​ត្រូវបាន​រកឃើញ​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​គ្មាន​អ្នកឈ្នះ​រង្វាន់​ធំរ​បស់ឆ្នោត​ឡូតូ Mega Millions​ដែល​ឥឡូវនេះ​​មានតម្លៃ ៩៧០ លាន​ដុល្លារ​។​

​លេខ​ឈ្នះ​សម្រាប់​ការ​ចាប់ឆ្នោត Powerball កាលពី​រាត្រី​ថ្ងៃ​ពុធ​គឺ ៖ ៤០-៥៣-៦០-៦៨-៦៩ និង គ្រាប់​បាល់​គោល​គឺ​លេខ ២២៕

​អ្នករស់នៅ​ម៉ា​រី​លែ​ន​គឺជា​អ្នកឈ្នះឆ្នោត Powerball ចំនួន ៧៣០ លាន​ដុល្លារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular