វី​ង និង ធនាគារ​ឈី​ហ្វ សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា​

​ដោយៈ​សុផល​/​ភ្នំពេញ​៖ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​និង​ធនាគារពាណិជ្ជ​ឈី​ហ្វ ​(​ខេ​ម​បូ​ឌា​)​ម​.​ក​ នៅថ្ងៃនេះបានប្រកាស​ភាពជា​ដៃគូ​ថ្មី​មួយ​ដែល​នឹង​ការ​អនុញ្ញាតឱ្យ​អតិថិជន​អាច​សង​ប្រាក់កម្ចី​តាមរយៈ​ភ្នាក់ងារ​វី​ង​ឬ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។​ភាពជា​ដៃគូ​នេះ​ផ្តល់​សេរីភាព​ដល់​អតិ ថិជន​របស់​ធនាគារពាណិជ្ជ ឈី​ហ្វ មិន​ថា​ជា​នៅ​តំបន់​ដាច់ស្រយាល​ប្រទេស​កម្ពុជា​ក៏ដោយ អាច​សង​ប្រាក់កម្ចី​តាមរយៈ​ភ្នាក់ងារ​វី​ង ប្រកបដោយ​ភាពងាយស្រួល រហ័ស​និង​មាន​សុវត្ថិភាព​។​

​អតិថិជន​ក៏​អាច​សង​ប្រាក់កម្ចី​តាមរយៈ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដ៏​មាន​ភាព​ច្នៃប្រឌិត​ដោយ​គ្រាន់តែ​ចុច​ពីរ​ឬ​បី​ដង​លើ​ទូរស័ព្ទដៃ​របស់​ពួកគាត់​តែប៉ុណ្ណោះ​។ លើសពីនេះ​ផងដែរ អតិថិជន​របស់​ធនា​គារ​ពាណិជ្ជ​ឈី​ហ្វ​ក៏​អាច​ផ្ទេរប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ប្រព័ន្ធ​បាគង​ទៅ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​វី​ង​ផងដែរ​។​ឥឡូវនេះ​អតិថិជន​របស់​ធនាគា​រ ឈី​ហ្វ អាច​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​របស់​វី​ង​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចូល​រួម​ជាមួយ ធនាគារពាណិជ្ជ ឈី​ហ្វ បន្ត​បេសកកម្ម​របស់​យើង​ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ដ៏​ងាយ​ស្រួល​។នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើងក្នុងការ​កែលម្អ​សេវាកម្ម​ហិរញ្ញ​វត្ថុ​ឌីជីថល ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅក្នុង​សហគមន៍​របស់​យើង​។​»

​វី​ង​ដែលជា​ធនាគារ​ឯកទេស​ក្នុងការ​ទូទាត់បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាង​១២​ឆ្នាំ​មកហើយដើម្បី​សម្រេច​​គោលដៅ​ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​នូវ​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ចល័ត ប្រកបដោយ​សុវត្ថិភាព រហ័ស ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើក​កំពស់​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាជន​។​ការប្តេជ្ញាចិត្ត​របស់​វី​ង​ក្នុង​ការផ្តល់​សិទ្ធ​អំណាច​ផ្នែក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជាបានធ្វើ​ឲ្យ​ពួកគេ​អាចមាន​បណ្តា​ញ​ភ្នាក់ងារ​វី​ង​កាន់តែ​រឹងមាំ និង​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​នៃ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។​

​ចំណុច​សំខាន់​នៃ​ភាពជា​ដៃគូ​រវាង​ធនាគារ​ឯកទេស​វី​ងនិង​ធនាគារពាណិជ្ជ ឈី​ហ្វ គឺជា​ការចែករំលែក​ច​ក្ខុ​វិស័យ​​រួមគ្នា​មួយ​ក្នុងការ​ប្រើប្រាស់​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​។​

​លោក​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារពាណិជ្ជ ឈី​ហ្វ បាន​មានប្រសាសន៍ថា​៖ «​ភាពជា​ដៃគូ​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ​ពាណិជ្ជ​ឈី​ហ្វ ក្នុងការ​ធ្វើឱ្យ​ផលិតផល​របស់​យើង​ប្រសើរឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​ដែល​កំពុង​កើនឡើងដូច្នេះ​អតិថិជន​អាច​ផ្តោតលើ​កំណើ​ន​អាជីវកម្ម​របស់​ពួកគេ ។ អតិថិជន​របស់​ធនា​គារ​ពាណិជ្ជ​ឈី​ហ្វ​នឹង​រីករាយ​នូវ​ជម្រើស​ថ្មី ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​បង់ប្រាក់​កម្ចី​របស់​ពួកគេ​ដោយ​មិនចាំបាច់​ទៅដល់​ការិយាល័យ​របស់​ធនាគា​រ​ពាណិជ្ជ ឈី​ហ្វ នោះទេ​។​»

​ធនាគារពាណិជ្ជឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក បាន​សម្លឹង​ឃើញ​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​ព្រះរាជា​ណាចក្រ​​កម្ពុជា​ចាប់តាំងពី​បានចាប់ផ្តើម​ប្រតិបត្តិការ កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ដោយមាន​ដើមទុន​ដំបូង​ត្រឹមតែ ១០​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈដែល​បច្ចុប្បន្ន​មានទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ជាង ១៤៣​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២១ និង​បុគ្គលិក​សរុប​ជាង ១៤០​នាក់​។ លោក​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ចាត់ទុក​អតិថិជន​ជា​ដៃគូ​យូរ​អង្វែង ដែល​អាចធ្វើអោយ​ធនាគារ​យើង នៅតែ​បន្ត​រីកចម្រើន​ទៅមុខ​ជា​លំដាប់​។​

CHIEF GROUP ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧៩ នៅ​ទីក្រុង​ហុងកុង ដែល​បាន​ពង្រីក​សក្តានុពលរ​បស់​ខ្លួន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ប្រកាន់ខ្ជាប់​នូវ​ជំនឿ នៃ​ការអនុវត្ត​ក្រមសីលធម៌និង​ការវិនិយោគ​ដោយ​ភាព​ប្រយ័ត្ន​ប្រយែង​។ យើង​បាន​បន្តដំណើរ​ទៅមុខ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ​បេសកកម្ម​គោលដៅ និង​ទស្សនវិស័យ​របស់​យើង និង​ផ្តល់​សេវា​ដល់​អតិថិជន​រប​ស់​យើង​អោយ​កាន់តែ​ប្រសើរឡើង​ជាង​មុន​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។ ជោគជ័យ​របស់​យើង​ត្រូវបាន​គេ​សន្ម​ត់​ថា​ជា​ស្មារតី​ក្រុម​ខ្លាំង​ជាមួយនឹង​ចក្ខុវិស័យ និង​គោលនយោបាយ​ច្បាស់លាស់​។​​ធនាគារពាណិជ្ជ ឈី​ហ្វ​បង្កើតឡើង​ដោយ​លោក Chau Chung Kai Peter ដែលជា​សហគ្រិន​ជោគជ័យ​ម្នាក់​នៅ​ទីក្រុង​ហុងកុង និង ​ជា​ស្ថាបនិក CHIEF GROUP ដែលជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ល្បី​មួយ មាន​អាយុកាល​ជាង​៤១​ឆ្នាំ ជាមួយនឹង​អាជីវកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប។ Ph​


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular