Home ព័ត៌មានសំខាន់ៗ សម្តេច​ក្រឡាហ...

សម្តេច​ក្រឡាហោមៈ កម្ពុជា មិនអាច​ធ្លាក់​ក្នុង​បញ្ជីខ្មៅ ក្នុង​ការលាង​លុយខ្មៅ​នោះទេ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ កម្ពុជា មិនអាច​ធ្លាក់​ក្នុង​បញ្ជីខ្មៅ ក្នុង​ការលាង​លុយខ្មៅ​នោះទេ ហើយ​កម្ពុជា ចង់​ក្រុមការងារ​ហិរញ្ញវត្ថុ FATF លុច​ចេញពី​ក្នុង​បញ្ជី​ប្រផេះ ព្រោះ​កន្លងមក គេ​ចាត់ទុក​កម្ពុជា ជា​ប្រទេស លាង​លុយខ្មៅ គ្រោះថ្នាក់​ណាស់​។​

​ការបញ្ជាក់​នេះ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ ក្រុមការងារ​អន្តរក្រសួង ដើម្បី​ពិនិត្យ ពិភាក្សា សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ សម្របសម្រួល​ថ្នាក់ជាតិ ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង​សេចក្ដីព្រាង អនុក្រឹត្យ​ពាក់ព័ន្ធ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ។​

សម្តេច​ក្រឡាហោមៈ កម្ពុជា មិនអាច​ធ្លាក់​ក្នុង​បញ្ជីខ្មៅ ក្នុង​ការលាង​លុយខ្មៅ​នោះទេ​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថាៈ កិច្ចប្រជុំ​ក្នុងថ្ងៃនេះ គឺជា​ការជួបប្រជុំ​លើកដំបូង នៃ​គណៈកម្មាធិការ សម្របសម្រួល​ថ្នាក់ជាតិ ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ អាវុធ​មហា​ប្រល័យ ដើម្បី​ជាការ​អនុវត្ត​ច្បាប់ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ហើយ​មាន​សម្ដេច​ផ្ទាល់ ជា​ប្រធាន ព្រោះ​ដោយសារតែ ក្រសួងមហាផ្ទៃ ជាប់ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់ ការប្រឆាំង​បទល្មើស​ពាក់ព័ន្ធ​។ សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ ដល់​ក្រុមការងារ ដែល​បាន​រួមគ្នា រៀបចំ​ការងារ ជាពិសេស​ការរៀបចំ​ប​ង្កើ​ត ឲ្យ​មាន​លិខិតបទដ្ឋាន គតិយុត្ត បាន​ទាន់ពេលវេលា ដោយ​ស្របតាម​បរិបទ ជាក់ស្ដែង ជាពិសេស​ការរៀប​ច្បាប់​ថ្មី ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​។​

​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថាៈ “ គេ​នៅ​មិនទាន់​ប្រកាសថា កម្ពុជា អត់​មាន​ប្រផេះ​ទេ គេ​មិនទាន់​លុប​ប្រផេះ​ចោល​ទេ ប៉ុន្តែ​ខ្មៅ​ប្រហែលជា​មិន​ដល់​ទេ ហើយ​យើង​ចង់បាន ឲ្យ​គេ​លុប​ប្រផេះ​ចេញ ” ។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថាៈ “​យើង​ត្រូវធ្វើ​ឲ្យ​កម្ពុជា ទៅជា​ប្រទេសមួយ ដែល​អត់​ជាប់​ពាក់ព័ន្ធ ទៅនឹង​បញ្ជី​ប្រផេះ នៃ​ការលាង​លុយកខ្វក់ (​លុយខ្មៅ​) និង​កុំ​ឲ្យ​អាប់ឱន​កិត្តិយស នៅលើ​ឆាក​អន្ត​តរ​ជាតិ​។ … កន្លងមក គេ​ចាត់ទុក​កម្ពុជា ជា​ប្រទេស​លាង​លុយខ្មៅ គ្រោះថ្នាក់​ណាស់​”​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ទៀតថាៈ សម្រាប់​លទ្ធផល​បឋម នៃ​លទ្ធផល​ជាក់ស្តែង​នេះ យើង​មិនទាន់​ប៉ាន់ស្មាន​បាន​ថា អាចយ​កព​ន្ទុ​បាន​ជាប់ ឬ​យ៉ាងណាទេ ព្រោះ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ ត្រួតពិនិត្យ​រួម បានលើកឡើង សំណូមពរ​បន្ថែម​ច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​នីតិវិធី សមាសភាព ក៏ដូចជា ការ​ចងក្រង​ស្ថិតិ​របស់ អាជ្ញាធរ​អនុវត្ត​ច្បាប់ ដែល​ហាក់ដូចជា មិនទាន់​ទទួលយកបាន​នៅឡើយ ដូច្នេះ​ជា​សំណូមពរ សុំ​ឲ្យ​អាជ្ញាធរ អនុវត្ត​ច្បាប់​នីមួយៗ គួរ​ខិតខំ​ពង្រឹង​ការងារ បន្ថែមទៀត​។​

សម្តេច​ក្រឡាហោមៈ កម្ពុជា មិនអាច​ធ្លាក់​ក្នុង​បញ្ជីខ្មៅ ក្នុង​ការលាង​លុយខ្មៅ​នោះទេ​

​ចំណែក​លោកស្រី សាយ សំអាត អគ្គលេខាធិការ នៃ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា នៃ​ធនាគារជាតិ នៃ​កម្ពុជា (​ស​.​ហ​.​ក​) និង​ជា​លេខាធិការ នៃ​គណៈកម្មាធិការ គ​.​ស​.​ហ បាន​រាយការណ៍ ពី​លទ្ធផល​បឋម នៃ​របាយការណ៍​វឌ្ឍនភាព លើ​ផែនការ​សកម្មភាព របស់​កម្ពុជា លើក​ទី​៥​។ ជាមួយគ្នា​នោះដែរ ក្រុមការងារ​អន្តរក្រសួង ក៏បាន​រៀបចំ​ផ្ញើ​របាយការណ៍ ធាតុ​ចូលទៅ ស​.​ហ​.​ក និង​បាន​បញ្ជូនទៅ ក្រុមការងារ​ត្រួតពិនិត្យ​រួម នៃ​ប្រទេស​អាស៊ី ប៉ាស៊ីហ្វិក អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ទៅលើ​លទ្ធផល ស្ដីពី​ការបណ្ដុះបណ្ដាល មន្ត្រី​ការអនុវត្ត​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ផងដែរ​។ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​៥ នេះដែរ កម្ពុជា ក៏បាន​បង្ហាញ​ពី​ស្ថិតិ វគ្គ​បណ្ដុះបណ្ដាល និង​លទ្ធផល​ទទួលបាន​នានា​។​

សម្តេច​ក្រឡាហោមៈ កម្ពុជា មិនអាច​ធ្លាក់​ក្នុង​បញ្ជីខ្មៅ ក្នុង​ការលាង​លុយខ្មៅ​នោះទេ​

​រីឯ​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ និង​ជា​អនុប្រធាន​ប្រចាំការ គណៈកម្មាធិការ គ​.​ស​.​ហ បានលើកឡើង ពី​ប្រវត្តិ​នៃ គណៈកម្មាធិការ​នេះ​ថាៈ គ​.​ស​.​ហ ត្រូវបាន​បង្កើតឡើង ក្នុង​ខែមេសា ឆ្នាំ​២០១៧ ដើម្បី​ជា​យន្តការ សម្រាប់​សម្របសម្រួល រៀបចំ​យុទ្ធសាស្ត្រ លើ​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយមាន​តំណាង​ពី ស្ថាប័ន​ពាក់ព័ន្ធ ហើយ​កន្លងមក ទទួលបាន​នូវ​លទ្ធផល ដ៏​គួរ​ឲ្យ​កត់សម្គាល់ ជាច្រើន​។​

​សូមជម្រាបថា ដោយសារ​ភាពខ្វះខាត នៃ​ច្បាប់ ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីកសាយ អាវុធ​មហា​ប្រល័យ លើក​ទី​៣ និង​ច្បាប់​ស្ដីពី ការប្រឆាំង​ការ សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម កម្ពុជា ត្រូវបាន​គេ​ចាត់​ចូល ជា​ប្រទេស​ស្ថិតក្នុង​បញ្ជី​ប្រផេះ ជា​ប្រទេស​មាន​ហានិភ័យ​ខ្ពស់ ធ្វើឱ្យ​អ្នកវិនិយោគ មានការ​រារែក និង​អាច​ប៉ះពាល់ ដល់​វិស័យសេដ្ឋកិច្ច​។ ប្រសិនបើ​កម្ពុជា នៅតែ​បន្ត​ភាពខ្វះខាត​ច្បាប់​នេះ​ទៀត នោះ​នឹង​អាច​ប្រឈម​ចុះ​ក្នុង​បញ្ជីខ្មៅ​។​

​នៅក្នុង​ឆ្នាំ​២០១១ ក្រុមការងារ​ហិរញ្ញវត្ថុ FATF បាន​បញ្ចូល​កម្ពុជា​យើង ទៅក្នុង​បញ្ជី​ប្រផេះ ជា​លើក​ទី​១ ហើយ​តម្រូវឱ្យ​យើង ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការប្រឆាំង ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឬ​ការលាង​លុយកខ្វក់ ត្រូវបាន​អនុម័ត ដោយ​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងសម័យ​ប្រជុំ​លើក​ទី​៥ ព្រឹទ្ធសភា នីតិកាល​ទី​៤ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។ កម្ពុជា​បានធ្វើ​សេចក្តីព្រាង ក្របខណ្ឌ​គតិយុត្ត ទាក់ទង​នឹង​ការ សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុង​ឆ្នាំ​២០០៧​។ តែ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្ដីពី​ការសម្អាត​ប្រាក់ ដែល​ហៅ​កាត់​ថា APG បាន​ចុះមក​វាយតម្លៃថា នៅមាន​ចំណុច​ខ្វះខាត ទើប​នៅ​ឆ្នាំ​២០១១ ក្រុមការងារ​ហិរញ្ញវត្ថុ FATF បាន​បញ្ចូល​កម្ពុជា ទៅក្នុង​បញ្ជី​ប្រផេះ ជា​លើក​ទី​១​។ ពេលនោះ គេ​បាន​តម្រូវ​ឲ្យ​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ ហើយ​កម្ពុជា បាន​បំពេញបន្ថែម ជាច្រើន​ទៀត ដើម្បី​ចែង​ពី​ការ​បង្កក ការឃាត់ទុក និង​ការ​រឹបអូស​។​

សម្តេច​ក្រឡាហោមៈ កម្ពុជា មិនអាច​ធ្លាក់​ក្នុង​បញ្ជីខ្មៅ ក្នុង​ការលាង​លុយខ្មៅ​នោះទេ​

​ច្បាប់​ស្ដីពី​វិសោធន​កម្មនេះ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ ។ បន្ទាប់ពី​បានអនុម័ត​ច្បាប់​នេះ និង​បំពេញការងារ មួយចំនួនទៀត FATF ក៏បាន​ដក​ប្រទេស​កម្ពុជា ចេញពី​បញ្ជី​ប្រផេះ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៥​។ ប៉ុន្តែ​ដោយសារ FATF ប្ដូរ​ស្ដង់ដារ​របស់ខ្លួន នៅ​ឆ្នាំ​២០១២ ហើយ​ការវាយតម្លៃ លើក​នេះ គឺ​ប្រើ​ស្ដង់ដារ​ថ្មី​នេះ គឺ​កម្ពុជា នៅ​ខ្វះខាត​មូលដ្ឋាន​គតិយុត្ត បន្ថែមទៀត​ជាច្រើន សម្រាប់​ការងារ​ប្រឆាំង ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក៏ដូចជា ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ អាវុធ​មហា​ប្រល័យ​។ ភាពខ្វះ​ចន្លោះ​នេះ បាន​ក្លាយជា​មូលហេតុ ដាក់​ប្រទេស​កម្ពុជា ចូលទៅក្នុង​បញ្ជី​ប្រផេះ ជា​លើក​ទី​ពីរ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​។ យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០២០​នេះ គណៈកម្មការ​អឺរ៉ុប កាលពី​សប្តាហ៍​មុន បានស្នើ​ដាក់​ប្រទេស​កម្ពុជា និង​ប្រទេស ១១ ទៀត ទៅក្នុង «​បញ្ជីខ្មៅ​» នៃ​បណ្ដា​ប្រទេស ដែល​ត្រូវ​បង្កើន ការត្រួតពិនិត្យ ពី​សកម្មភាព នៃ​ការលាង​លុយកខ្វក់​។ តែ​វិធានការ​ថ្មី​នេះ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត ចាប់ពី​ខែតុលា ខាងមុខ ដោយសារតែ​ប្រទេស​ទាំងនោះ កំពុង​ជួប​បញ្ហា​ជំងឺ​កូ​វីដ​១៩៕/V​

សម្តេច​ក្រឡាហោមៈ កម្ពុជា មិនអាច​ធ្លាក់​ក្នុង​បញ្ជីខ្មៅ ក្នុង​ការលាង​លុយខ្មៅ​នោះទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular