ចោទ​បុគ្គលិក​ថា​លួច​រថយន្ត​អង្ក​ការ​រ​ហា​ឡូ​ត្រាស់​ទៅ​លក់​, តែ​ជន​នោះ​ប្រកែក​

1326
ចែករម្លែក

បន្ទាយមានជ័យ ៖ អង្គការ​បោសសម្អាត​មីន​អន្តរជាតិ បាន​ចោទ​បុគ្គលិក​ខ្លួន​ម្នា​ក់ថា បាន​លួច​យន្ត​របស់​អង្ក​ការយកទៅ​លក់ តែ​មិនបាន​សម្រេច ហើយ​ត្រូវ​នគរបាល​ស្រុក​ថ្មពួក​ឃាត់ខ្លួន កាល​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​ថ្ម​រមៀល​ខាងកើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ស្រុក​ថ្មពួក​ឲ្យ​ដឹងថា បុគ្គលិក​នោះ​មានឈ្មោះ គុណ តឿ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​រមៀល​ខាងកើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បម្រើការ​នៅ​អង្គការ​ហា​ឡូ​ត្រាស់​តំបន់​ថ្មពួក​។​

​មុនពេល​កើតហេតុ​នោះ​ជនសង្ស័យ ឈ្មោះ គុណ តឿ បាន​លួច​យក​ថយ​ន្ត​១​គ្រឿង ម៉ាក​ឡង់​រ៉ូ​វែ​រ របស់​អង្ការ​ហេ​ឡូ​ត្រាស់ ប្រចាំការ​នៅ​ភូមិ​ថ្ម​រមៀល​ខាងកើត បំណង​យកទៅលក់​តែ​មិនបាន​សម្រេច​។ ពោលគឺ​ត្រូវបាន​បែកការណ៍ ត្រូវ​មេភូមិ​និង​កម្លាំង​វរៈ​យោធា​៥០៥ តាម​ឃាត់ខ្លួន​ជនសង្ស័យ និង​រថយន្ត​បាន​នៅ​ចំណុច​ខាងត្បូង​ផ្លូវ​លេខបូក (​ផ្លូវ​ឡើង​បង្គោល​សីមា​លេខ​27) នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេ្ត​បន្ទាយមានជ័យ​។ ប៉ុន្តែ​ជនសង្ស័យ​រូបនោះ បដិសេធ​ទាំងស្រុង នូវ​ការចោទប្រកាន់​នោះ​៕ ដោយ ៖ភ្នំ​ស្វាយ

ចោទ​បុគ្គលិក​ថា លួច​រថយន្ត​អង្ក​ការ​រ​ហា​ឡូ​ត្រាស់​ទៅ​លក់​, តែ​ជន​នោះ​ប្រកែក (​រូប​: ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម