ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ចៅអធិការវត្តស្រះកណ្តាលខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលល្បីល្បាញខាងកសាង និងចិញ្ចឹមព្រះសង្ឃ ជួបគ្រោះថ្នាក់ ជួបគ្រោះថ្នាក់ បណ្ដាលឱ្យរងរបួស ហើយបានកំពុងបន្តសម្រាកព្យបាល នៅក្នុងមន្ទីរពេទ្យ ខេត្តមិត្តភាព កម្ពុជា ជប៉ុន-មង្គលបុរី ។
តាមព័ត៌មានបឋមពីវត្ត ដែលរស្មីកម្ពុជា ទើបបានដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ថាៈ ព្រះមហាធម្មាលង្ការោ ចាន់ សុជន ព្រះគ្រូចៅអធិការ វត្តស្រះកណ្តាលខ្ចាស់ បានជួបឧបទ្ទវហេតុ នៅក្បែរវត្ត បណ្តាលបាក់ឆ្អឹងជើង ខាងឆ្វេង មួយចំហៀង តាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ហើយមកទល់ពេលនេះ បាននិងកំពុងទទួលការពិនិត្យ វះកាត់ និងសម្រាកព្យាបាល របួស នៅមន្ទីពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន-មង្គលបុរី ។
សូមរំលឹកថា ព្រះគ្រូចៅអធិការវត្ត អង្គនេះ ធ្លាប់បានបួសរៀន នៅប្រទេសស្រីលង្កា និងប្រទេសខ្លះទៀត ហើយបានមកគង់ និងដឹកនាំកសាងវត្ត ដែលមានទីតាំង កណ្តាលវាលស្រែ សោះកក្រោះ ហើយបានប្រែក្លាយ អភិវឌ្ឍន៍ជាពុទ្ធមណ្ឌល វិបស្សនាដ៏ធំទូលាយ និងស្កឹមស្កៃជាងគេ នៅក្នុងខេត្តបន្ទាយមានជ័យ ។ ព្រះអង្គ ក៏បានទទួលព្រះសង្ឃ និមន្តមកគង់នៅក្នុងវត្ត និងបួសរៀនពុទ្ធិកៈបឋម និងមធ្យមជិត ៣០០ អង្គ។
ញោមញាតិ ពុទ្ធបរិស័ទ ឥស្សរជន ក្នុងនិងក្រៅប្រទេស បាននិយមជឿជាក់ គោរពប្រណិបត្តិ ស្រឡាញ់ព្រះអង្គជាខ្លាំង ហើយបានអញ្ជើញ ទៅធ្វើបុណ្យទាន ឬទស្សនាភ្លូកទឹកភ្លូកដី នូវរមណីយដ្ឋាន ពុទ្ធមណ្ឌលនោះ ៕/V
ចៅអធិការវត្តស្រះកណ្តាលខ្ចាស់ ជួបគ្រោះថ្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់