Home ព័ត៌មានសំខាន់ៗ ​រាជរដ្ឋាភិបា...

​រាជរដ្ឋាភិបាល​សម្រេច​លុបចោល​រាល់​លិខិត​មាន​ភាពមិន​ស្របតាម​នីតិវិធី និង ដកហូត​ដីចំការ​ស្រល់​មកជា​សម្បត្តិ​រដ្ឋ​វិញ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ទីបំផុត​រាជរដ្ឋាភិបាល​កម្ពុជា​បានសំរេច​ឲ្យ​មានការ​លុបចោល​រាល់​លិខិត​ទាំងឡាយ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ខេត្ត​មាន​ភាពមិន​ស្របតាម នីតិវិធី​ពេញលេញ​កន្លងមក​និង​ត្រូវ​ចេញ​ដីកា​ដកហូត​ដី​ទាំងនេះ​មកជា​សម្បត្តិ​រដ្ឋ​វិញ ។ ជាមួយនេះ​រាជរដ្ឋាភិបាល​ក៏មាន​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការ រៀបចំ​ឯកសារ​ក្លែងក្លាយ ។ ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងរូស ។ ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នកចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី និង​ចំណាត់ការ ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ ។ នេះ​បើ​យោងតាម​លិខិត​ណែនាំ​របស​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ជម្រាប​ជូនទៅ​រដ្ឋមន្ត្រីក្រសួង​ក​សិ កម្ម រុក្ខាប្រមាញ់​និង​នេសាទ​និង​អភិបាលខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី​២១ ខែមករា ឆ្នា​២០២១​នេះ​។​

​នៅក្នុង​លិខិត​នោះ​ផ្អែក​តាម​កម្មវត្ថុ​ស្នើ​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ពាក់ព័ន្ធ​ករណី​រំលោភ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន វ៉ូ​ជីន​សាន អិ​ល អេស គ្រូ​ប ខូ​អិ​ល​ធី​ឌី ,​ក្រុមហ៊ុន ហួរ​លីង​(​ខេ​ម​បូ​ឌា​)​អ៊ី​ន​ធើ​ណេ​សិ​នណល​អ៊ិន​សឺ​រេ​ន ដីចម្ការ​ស្រល់​រដ្ឋ និង ដីចម្ការ​ស្រល់​រុក្ខទិវា​ជាតិ​និង​យោងទៅលើ​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។រាជរដ្ឋាភិបាល​សម្រេ ច​៖១.​រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​លើ​លិខិត​ទាំងឡាយ ណា​ដែល​ចេញ​ដោយ​អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត មាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក​និង​ត្រូវ​ចេញ​ដីកា​ដកហូត​ដី​ទាំងនេះ​មកជា​សម្បត្តិ​រដ្ឋ​វិញ ។ ២.​រដ្ឋបាល ខេត្ត​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ពិនិត្យ​លើ​៖ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្ គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ,ចំណាត់ការ​ផ្លូវ ច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងទទឹង​ឬ​ពុំ​ព្រម​អនុ វត្ត​ស្រប​គា​ម​វិធាន​នានា​ដែល​អាជ្ញាធរ​ដាក់ចេញ​កន្លង​មក​និង​នៅ​ជា​ធរមាន​,​ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នកចេញ​វិញ្ញាបនបត្រ​សម្គាល់ ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី​លើដី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​,ចំណាត់ការ​ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ​នៅក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេ សាទមកជា​ដី​កម្មសិទ្ធិឯកជន​មិនមាន​ប្រក្រតីភាព​ដោយ​មិនបាន​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ​។​៣.​រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​បើក​យុទ្ធនាការ​បោ សសំអាត​ទ្រង់ទ្រាយ​ធំ​លើ​ការរំលោភ​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព​ដោយ មាន​កិច្ចសហការ​គាំទ្រ​ចូលរួម​ពី​កម្លាំងចំរុះ​ថ្នាក់ជាតិ និង ទី ៤.​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ​ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​និយ័តកម្ម ឬ ប្តឹងទៅ​តុលាការ​មោឃភាព ចម​បោះ​វិញ្ញាបនបត្រ​សំគាល់​អចលនវត្ថុ​ដែល​មិនបាន​បំពេញ​និតិ​វិធី​ពេញលេញ​នៅ​ជា​ធរមាន ។​

​គួរ​ជម្រាបជូន​ថាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឯក ភាព​ឱ្យមាន​ការសើរើ​និង​ដកហូត​មកវិញ​នូវ​ការទន្ទ្រាន​យកទៅ​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​លើដី​មួយចំនួន​ដែលជា​ដី​ត្រូវបានធ្វើ​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​ដើម​ស្រល់​នៅក្នុង​ស្រុក​អូររាំង​និង​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ។​ការ​ឯក ភាព​នេះ​ធ្វើឡើង​នៅលើ​នៅលើ​លិខិត​ស្នើសុំ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​

​នៅក្នុង​លិខិត​សំណើ​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១ លោក វេ​ង សាខុនបាន​រៀបរាប់ថា​៖ផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន វូ​ជី​សាននិងក្រុមហ៊ុន ហួរ លីង វិនិយោគដាំ​ ដើម​ស្រល់​ស្ថិតនៅ​ក្នុងស្រុក​អូររាំង​និង​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​នោះ​ត្រូវបាន​រំលោភ​កាន់កាប់​ខុសច្បាប់ ​ជា ហូរហែ​យ៉ាង​អនាធិបតេយ្យ​អស់​ជាច្រើន​ពាន់​ហិកតា​តាមរយៈ​ការរំលោភ​ទន្ទ្រាន​យក​កាន់កាប់​ពី​ជន​មួយក្រុម​តូច​បំពាន​សិទ្ធិ​ស្របច្បាប់​ដោយ​គ្មាន​ខ្លាចរអែង​ច្បាប់​និង​ក្រុមហ៊ុន វិនិយោគ​។​

​លិខិត​លោក វេ​ង សាខុន បាន​បន្ថែមថា​ដី​ដែល​គេ​រំលោភ​កាន់កាប់​នេះ​ទីតាំង​ខ្លះ​មានការ​បញ្ជាក់​ទិញ​-​លក់​ដី​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន​កន្លែង​ខ្លះទៀត មាន​ទាំង​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀតផង​។ ជាមួយគ្នានេះ​ផ្ទៃដី​ព្រៃ​ធម្មជាតិ​ដែល​បាន​រក្សាទុក​ការពារ​តាម​ជ្រលង​ដងអូរ​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋ កិច្ច​របស់​ក្រុម ហ៊ុន​ទាំងពីរ​នេះ​ក៏ត្រូវ​ទទួលរង​ការកាប់​រានទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ផងដែរ​។ ក្រៅពី​ព្រៃ​ស្រល់​និង​ព្រៃ​ធម្មជាតិ​នៅក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងពីរ​ខាងលើ ក៏មាន​ការកាប់​រានដុត ឈូសឆាយ​និង​ហ៊ុមព័ទ្ធ​វាត​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​នូវ​ដីចម្ការ​ឈើ​ស្រល់​របស់​រដ្ឋ​និង​ដីចម្ការ​ឈើ​ស្រល់​ដែល ព្រះករុណា ព្រះបាទ​សម្ដេចព្រះ បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ដាំ​ក្នុង​ពិធី​រុក្ខទិវា​ជាតិ​ឆ្នាំ​២០០៥​ផងដែរ​។​

​ជាមួយ​ការរៀបរាប់​ពី​សកម្មភាព​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​នេះ​លោក វេ​ង សាខុន បានស្នើ​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៤​ចំណុច​ដើម្បី​បង្ការ​និង​ទប់ ស្កាត់​ការរីក​រាលដាល​នៃ​ការរំលោភ​កាន់កាប់​ដី​រដ្ឋ​ដែល​កើតឡើង​ដដែលៗ​ទៀត ។ ក៏ដូចជា​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកវិនិយោគ រួមមាន​៖

១៖ រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​លិខិត​ទាំងឡាយណា​ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត​មាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក​និង​ត្រូវ​ចេញ ដីកា​ដកហូត​ដី​ទាំងនេះ​មកជា​សម្បត្តិ​រដ្ឋ​វិញ​។​

២៖ រដ្ឋបាលខេត្ត​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ពិនិត្យ​លើ​៖​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ​,​ចំ ណាត់​ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងទទឹង​ឬ​ពុំ​ព្រម​អនុវត្ត​ស្រប​គា​ម​វិធាន​នានា​ដែល​អាជ្ញាធរ​ដាក់ចេញ​កន្លង​មក​និង​នៅ​ជា​ធរមាន​,​ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នកចេញ​វិ​ញ្ញាប​ន ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី​លើដី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ចំណាត់ការ​ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ​នៅក្នុង​ដែន​សមត្ថ កិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​មកជា​ដី​កម្មសិទ្ធិឯកជន​មិនមាន​ប្រក្រតីភាព​ដោយ​មិនបាន​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងកសិកម្ម ។​

៣៖ រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​បើក​យុទ្ធនាការ​បោសសំអាត​ទ្រង់ទ្រាយ​ធំ​លើ​ការរំលោភ​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព​ដោយមាន​កិច្ច សហការ​គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​។​

៤៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​ធ្វើ​និយ័តកម្ម​ឬ​ប្តឹងទៅ​តុលាការ​មោឃភាព​ចំពោះ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ដែល​មិនបាន​បំពេញ នីតិវិធី​ពេញលេញ​នៅ​ជា​ធរមាន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចារ​ឯកភាព​រាល់​សំណើ​ទាំង​៤​នេះ​ផងដែរ ។​

​គួរ​រំលឹក​ជូន​ផងដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១០ បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ហួរ លីង នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្ទៃ​ចំនួន​៧.៧៧៣​ហិកតា​នៅ​ស្រុក​អូររាំង ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី សម្រាប់​ដាំ​ដើម​ស្រល់ ។​ចំណែក​ក្រុមហ៊ុន វូ​ជីន​សាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​យល់ព្រម​ផ្តល់​ដី​សម្បទាន ដែលមាន​ផ្ទៃក្រឡា​សរុប​ចំនួន​មួយ​ម៉ឺន (១០,០០០) ហិកតា​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​អូររាំងនិង​ក្រុង​សែន​ មនោ​រម្យ ខេត្ត​មណ្ឌល​គី​រីជូនទៅក្រុមហ៊ុន WuZhiShan L.S Group Co., Ltd កាន់កាប់​ប្រើប្រាស់​សម្រាប់ធ្វើ​វិនិយោគ​ដាំ​ដើម​ស្រល់​និង​បង្កើត​រោង​ក្រ​កែច្នៃ​ក្នុង​វេលា ៧០ ឆ្នាំ ។​

​ក្រុម​អ្ន​វិភាគ​បាន​លើកឡើងថា​ការកាប់បំផ្លាញ​ព្រៃឈើ​និង​ការទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ខេត្ដ​មណ្ឌលគិរី​នេះ​មិនអាច​កើតឡើង​ដោយ​គ្មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ដ​នោះទេ​។​ហើយដីចំការ​ស្រល់​របស់​រដ្ឋ​នៅក្នុង​ខេត្តមណ្ឌលគិរី មិន មែន​មនុស្ស​ធម្មតា​នោះទេ​។ ប្រជាជន​សាមញ្ញ​បាន​ត្រឹម​ស៊ីឈ្នួល​កាប់​រាន​ឲ្យ​គេ​តែប៉ុណ្ណោះអ្នក​ដែលជា​ម្ចាស់​កម្មសិទ្ធិ​ដិ​ធ្លី​នៅទីនោះ​សុទ្ធតែជា​មន្ត្រី និង អ្នកមានអំណាច មាន​លុយ ។ មហាចន​ពិតជា​មានការ​អបអរ​សាទរ​ចំពោះ​ចំណារ​ឯកភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​មានការ​សើរើ​និង​ដកហូត ត្រឡប់មកវិញ​ដីចំការ​ស្រល់​របស់​រដ្ឋ​នៅក្នុង​ខេត្តមណ្ឌលគិរី ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular