ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ឧបករណ៍ (បាល់) ពន្លត់អគ្គិភ័យ ចំនួន ៧២ គ្រាប់ ជាអំណោយរបស់លោក នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ឧកញ៉ា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្នុងបំណងដើម្បីទប់ស្កាត់ នូវគ្រោះអគ្គិភ័យ កើតឡើងក្នុង ភូមិសាស្ត្រខេត្ត។
មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ លោកឧត្តមសេនីយ៍ត្រី រ៉ឺន រដ្ឋា ជាតំណាងនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកឧបករណ៍ពន្លត់អគ្គិភ័យបឋម (បាល់ពន្លត់អគ្គិភ័យ) ចំនួន ៧២ គ្រាប់ គិតជាថវិកា ចំនួន ៦.៣៣៦ ដុល្លារអាម៉េរិក ដែលជាអំណោយ របស់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ឋប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មកផ្តល់ជូនស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សម្រាប់ប្រតិបត្តិការ អន្តរាគមន៍ពន្លត់អគ្គិភ័យ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលការងារ គ្រប់គ្រងអាវុធជាតិផ្ទុះ -អគ្គិភ័យ បានសំដែងនូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ឧកញ៉ាហេមចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ដែលបានឧបត្ថម្ភនូវ ឧបករណ៍ពន្លត់អគ្គិភ័យបឋម នេះ ។
លោកបានបន្តថាៈ ស្នងការដ្ឋាន នឹងប្រើប្រាស់ឧបករណ៍ទាំងនេះ ឲ្យចំគោលដៅមានប្រសិទ្ធភាព និងបានយូរអង្វែង ដើម្បីបង្ការ សង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ ៕/V
ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ទទួលអំណោយ ឧបករណ៍ពន្លត់អគ្គិភ័យបឋម
ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ទទួលអំណោយ ឧបករណ៍ពន្លត់អគ្គិភ័យបឋម
ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ទទួលអំណោយ ឧបករណ៍ពន្លត់អគ្គិភ័យបឋម
ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ទទួលអំណោយ ឧបករណ៍ពន្លត់អគ្គិភ័យបឋម