Home ព័ត៌មានសំខាន់ៗ ​ព្រះមហាក្សត្...

​ព្រះមហាក្សត្រ ផ្ញើ​សារ​អបអរ​លោក ចូ បាយ​ដេ​ន

​ដោយៈ ជា​សីហៈ /​ភ្នំពេញៈ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន ព្រះរាជសារ​អបអរសាទរ យ៉ាង​កក់ក្តៅ ដ៏​ឧត្តុង្គឧត្តម ជូន​លោក ចូ បាយ​ដេ​ន ( Joe Biden) ប្រធានាធិបតី នៃ​សហរដ្ឋអាមេរិក ក្នុងឱកាស​ដ៏​វិសេសវិសាល ដែល​លោក​បាន​ក្លាយជា ប្រធានាធិបតី ទី​៤៦ ជា​ផ្លូវការ​របស់ សហរដ្ឋអាមេរិក ។​

​នៅក្នុង​ព្រះរាជសារ​នោះ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ បានសរសេរថាៈ “ នៅក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម នៃ​ការឡើង​កាន់តំណែង របស់​ឯកឧត្តម ក្នុងនាម ជា​ប្រធានាធិបតី ទី ៤៦ នៃ​សហរដ្ឋអាមេរិក បន្ទាប់ពី​ការបោះឆ្នោត ជា​ប្រវត្តិសាស្ត្រ ខ្ញុំ​សូម​សំដែង​នូវ ការអបអរសាទរ​ដ៏​ស្មោះ និង​ការ​ជូនពរ ដល់​ឯកឧត្តម ” ។​

​ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ បាន​គូសបញ្ជាក់ថាៈ “ ខ្ញុំ​ជឿជាក់ថា ឯកឧត្តម នឹង​ផ្តល់​ភាពជា​អ្នកដឹកនាំ និង​គតិបណ្ឌិត ក្នុងការ​ដឹកនាំ​ប្រជាជន​អាមេរិក ឱ្យ​ដើរ​លើ​មាគ៌ា​យុត្តិធម៌ សន្តិភាព ឯកភាព និង​វិបុលភាព​” ។​

​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក៏បាន​ប​ន្ថ​រៀបរាប់ អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ យូរអង្វែង ទាំង​នៅក្នុង​កម្រិត​ទ្វេភាគី តំបន់ និង អន្តរជាតិ រវាង​កម្ពុជា និង សហរដ្ឋអាមេរិក ផងដែរ ៕V​

ព្រះមហាក្សត្រ ផ្ញើ​សារ​អបអរ​លោក ចូ បាយ​ដេ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular