Home ព័ត៌មានជាតិ នយោបាយ មន្ត្រី​ក្រសួ...

មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចូលរួម​កិច្ចប្រជុំ ថ្នាក់​ឧ​ត្ត​ម​មន្ត្រី ថាមពល​អាស៊ាន​ពិសេស​

ដោយៈ ជា សីហៈ / ភ្នំពេញៈ នៅថ្ងៃនេះ មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចូលរួម​កិច្ចប្រជុំ ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​ថាមពល អាស៊ាន​ពិសេស តាម​ប្រព័ន្ធ​អន​ឡាញ​។

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ លោក វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ថាមពល និង​ជា​ឧ​ត្ត​ម​មន្ត្រី​ថាមពល អាស៊ាន​របស់​កម្ពុជា ដោយមាន​ការចូលរួម ពី​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល ជាច្រើនរូប​ទៀត ។

​កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់ លើ​ការ​ពិនិត្យឡើងវិញ នូវ​ការអនុវត្ត​ការងារ ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន កាលពី​ឆ្នាំ​២០២០ កន្លងទៅ ព្រមទាំង​ការកំណត់ វិស័យ​អាទិភាព និង​ទិសដៅ​បន្ត សម្រាប់​ក្រុមការងារ បច្ចេកទេស​នីមួយៗ ក៏ដូចជា ការងារ​សំខាន់ៗ ពាក់ព័ន្ធ​ដទៃទៀត​៕/V​

មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចូលរួម​កិច្ចប្រជុំ ថ្នាក់​ឧ​ត្ត​ម​មន្ត្រី ថាមពល​អាស៊ាន​ពិសេស​

មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចូលរួម​កិច្ចប្រជុំ ថ្នាក់​ឧ​ត្ត​ម​មន្ត្រី ថាមពល​អាស៊ាន​ពិសេស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular