ទីស្តីការគណៈរដ្ឋមន្ត្រី​ឲ្យ​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នកពាក់ព័ន្ធ​ក្លែងក្លាយ​ក្នុងការ​រំលោភ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​មណ្ឌល​គី​រី​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​រដ្ឋបាលខេត្ត​មណ្ឌល​គី​រី និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិនិត្យ​លើ​ចំណាត់ការ​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ ក្នុងការ​រំលោភ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន រ៉ូ​ជី​សាន អិ​ល​អេស គ្រុប ខូ​អិ​ល​ធី​ឌី​, ក្រុមហ៊ុន ហូរ​លីង (​ខេ​ម​បូ​ឌា​) អិន​ធើ​ណេ​សិ​នណល​ស៊ិន​សី​រេ​ន ដីចម្ការ​ស្រល់​រដ្ឋ និង​ដីចម្ការ​ស្រល់​រុក្ខទិវា​ជាតិ​នៅ​ខេត្តមណ្ឌលគិរី​។ នេះ​បើ​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ជម្រាប​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​។​

លោករដ្ឋមន្រ្តី វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

​នៅក្នុង​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ជម្រាប​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី​ថា ករណី​រំលោភ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន រ៉ូ​ជី​សាន អិ​ល​អេស គ្រប ខូ​អិ​ល​ធី​ឌី​, ក្រុមហ៊ុន ហូរ​លីង (​ខេ​ម​បូ​ឌា​) អិន​ធើ​ណេ​សិ​នណល​ស៊ិន​សី​រេ​ន​, ដីចម្ការ​ស្រល់​រដ្ឋ និង​ដីចម្ការ ស្រល់​រុក្ខទិវា​ជាតិ​នៅ​ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាល​សម្រេច​ដូចខាងក្រោម ៖
១- រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​លើ​លិខិត​ទាំងឡាយណា​ដែល​ចេញ​ដោយ​អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត មាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក និង​ត្រូវ​ចេញ​ដីកា​ដកហូត​ដី ទាំងនេះ​មកជា​សម្បត្តិ​រដ្ឋ​វិញ​។​
២- រដ្ឋបាលខេត្ត​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិនិត្យ​លើ​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងទទឹង ឬ​ពុំ​ព្រម​អនុវត្ត​ស្របតាម​វិធាន​នានា ដែល​អាជ្ញាធរ​ដាក់ចេញ​កន្លង​មក និង​នៅ​ជា​ធរមាន ចំណាត់ការ​ផ្លូវច្បាប់​លើ​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី លើដី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចំណាត់ការ​ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ នៅក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មកជា​ដី​កម្មសិទ្ធិឯកជន​មិនមាន​ប្រក្រតីភាព ដោយ​មិន បាន​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
៣ – រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​បើក​យុទ្ធនាការ​បោសសំអាត​ទ្រង់ ទ្រាយ​ធំ លើ​ការរំលោភ​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព ដោយមាន​កិច្ចសហការ គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​។​
៤- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​ធ្វើ​និយ័តកម្ម ឬ​ប្តឹង ទៅ​តុលាការ​មោឃភាព ចំពោះ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ដែល​មិនបាន​បំពេញ​នីតិវិធី​ពេញលេញ​នៅ​ជា​ធរមាន​៕​

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular