ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ជួសជុល​ផ្លូវជាតិ​លេខ​៥ នៅក្រៅ​គម្រោង​ពង្រីក​ទៅជា​៤​គន្លង ចន្លោះ​ក្រុង​សិរីសោភ័ណ​និង​ស្រុក​មង្គល​បូរី ដែលរ​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​កន្លងមក​។​

​កំណាត់​ផ្លូវជាតិ​នោះ មាន​ប្រវែង ៣.៣០០​ម៉ែត្រ​ផ្តើមចេញពី​វ​ង្វ​ង់​មូល​ស្រី​គ្រប់​ល័​ក្ខ​កណ្តាល​ក្រុង​សិរីសោភ័ណ​ទៅដល់​ផ្លូវបំបែក​នៃ​ផ្លូវជាតិ​លេខ​៥ ដែលមាន​៤​គន្លង​ឬ​វាង​ក្រុង ព្រំប្រទល់​ស្រុក​មង្គល​បូរី​។ កំណាត់​ផ្លូវ​នេះ ត្រូវបាន​ជួសជុល​ឡើងវិញ​ចាក់​កៅស៊ូ​ប្រភេទ​DBST​។​

​លោក សុក ចាន់ថា ប្រធាន​មន្ទី​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​ថា នៅ​ឆ្នាំ​២០២០​កន្លងមក​ផ្លូវ​ពី​ចំណុច​រង្វង់​មូល​ស្រី​គ្រប់​ល័​ក្ខ​ដល់​ផ្លូវបំបែក​ទៅ​ស្រុក​មង្គល​បូរី រងគ្រោះ​ដោយ​ទឹក​ជំ​នន​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​មកពី​ស្រុកថៃ​យ៉ា​ខ្លាំង​បណ្តាល​ហូរ​កាត់​ផ្លូវជាតិ​ច្រោះ​ដាច់​ជា​ដុំៗ​ច្រើន​កន្លែង​។ ពេលនោះ​មាន​កំលាំង​មន្ទីរ​សាធារណៈ​ការដឹកជញ្ជូន​ដឹកនាំ​ដោយ​លោក​ផ្ទាល់ និង អង្គភាព​ទាំង​៣ មានកំ​លាំង​អាវុធហត្ថ នគរបាល និង​យោធា ជាច្រើន​នាក់​បាន​ខិតខំ​ប្រឹងប្រែង​ច្រក​ខ្សាច់​ទប់ទឹក​លើ​ចិញ្ចើមផ្លូវ​មិន​ឲ្យ​ទឹក​ហូរ​កាត់​ផ្លូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅមក​បាន​ស្រួល​។​

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ការងារ​ជួសជុល​ផ្លូវជាតិ​ច្រោះ​ដាច់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ គឺ​នុ​វត្ត​តាម​បទបញ្ជា​របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​។ ប្រធាន​មន្ទីរ​ក៏បាន​នឹង​កំពុង​ត្រូវ​ស្ថា​រ​ឡើងវិញ​ផ្លូវ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំង​៩ ស្រុក ក្រុង ។​

​ផ្លូវ​ដែល​រង​ការ​ខួច​ខាត​ដោយ​ទឹកជំនន់​នោះ ត្រូវបាន​ក្រុមការងារ​របស់​មន្ទីរ​អនុវត្ត​ពី​ដើមខែ​មករា ឆ្នាំ​២០២១ ជា​បណ្តើរៗ​ហើយ ដោយ​ចាក់​កៅស៊ូ DBST និង​មាន​ប្រឡាយ​រំដោះ​ទឹក​ដោយ​រៀប​ថ្មភ្នំ​រឺ​ថ្ម​ប្រឡុង​ផ្នែក​ខាងលិច​ផ្លូវ មាន​ទទឹង​ខាងលើ​២​ម៉ែត្រ ជម្រៅ​១​ម៉ែត្រ​២​តឹក បាត​ក្រោម​៨​តឹក​៕​