ពិព័រណ៍​ប្រចាំ​កម្ពុជា​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន​-​កម្ពុជា​

1019
ចែករម្លែក

​នៅ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ ពិព័រណ៍​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ពិព័រណ៍ ចិន​-​អាស៊ាន បាន​បើក​ពិព័រណ៍​នៅ ប្រទេស​កម្ពុជា ដែល​បានរួម​ចំណែក ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ច​សហ ប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ចិន​និង​កម្ពុជា ។​

​ក្នុង​ពិធី​បើក​ពិព័រណ៍​នេះ ឯកឧត្តម ស្យូ​ង ពួ ឯកអគ្គរដ្ឋទូត​ប្រទេស ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​មាន ប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​លើ វិស័យ​ថាមពល អគ្គិសនី កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​និង​តំបន់ សេដ្ឋកិច្ច​ពិសេស​រវាង​ប្រទេស​ចិន និង កម្ពុជា បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ព្រមទាំង​បាន​ជួយ​លើក កម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាជន​ខ្មែរ ។ នៅ​ឆ្នាំ ២០១៧ ប្រទេស​ចិន​និង​កម្ពុជា​បាន សម្រេច​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង ៥.៧៩០ លាន​ដុល្លារ​អាមេរិក កើន ឡើង ២១,៧ ភាគរយ ដោយមាន ទំហំ លើសពី​គោលដៅ ៥.០០០​លាន​ដុល្លារ​អាមេរិក​ដែល​បានកំណត់ ដោយ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ។ គិត​មកដល់​ចុង ឆ្នាំ​២០១៧ ប្រទេស​ចិន​បាន​បណ្តាក់ទុន វិនិយោគ​សរុប​នៅ​ប្រទេស​កម្ពុជា​ជិត ៨.០០០ លាន​ដុល្លារ​អាមេរិក​ដែលជា​ប្រភព​វិនិយោគ​ធំ ជាងគេ​របស់​ប្រទេស កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន ឆ្នាំ​ជាប់ ។​
​ ​
​គួរ​បញ្ជាក់ថា ពិព័រណ៍​នេះ បានរៀបចំ​រយៈពេល ៣ ថ្ងៃ ដែល​បាន ដាក់តាំង​ពិព័រណ៍​នូវ ផលិតផល គ្រឿង បរិក្ខារ គ្រឿង​អេ​ឡិច​ត្រូ​និ​ច កសិផល ផលិតផល​ឧស្សាហកម្ម​ធុន​ស្រាល សម្ភារៈ សំណង់ និង​សេវាកម្ម​បច្ចេកទេស ។ ក្នុងឱកាស​នេះ ម្ចាស់​រៀបចំ ពិព័រណ៍​ក៏បាន​រៀបចំ សិក្ខាសាលា កិច្ចប្រជុំ​ផ្លាស់ប្តូរ សកម្មភាព​ទស្សនា​តំបន់ សេដ្ឋកិច្ច​ពិសេស និង​ពិធី​ចុះ​កិច្ច​ព្រម ព្រៀង​ជាដើម ៕ ដោយ ម៉ា​វ ភឺ​ង​ហ្វី (​ស៊ីន​ហួ​ចិន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម