ដោយ៖ដេប៉ូ
មណ្ឌលគិរី៖បច្ចុប្បន្នស្ពៃក្តោបដែលទទួលបានឈ្មោះបោះសម្លេងពីអ្នកបរិភោគថាមាន គុណភាពល្អដោយគ្មានសារជាតិគីមី ហើយរស់ជាតិស្រួយឆ្ងាញ់ជាងប្រភេទស្ពៃក្ដោបពីកន្លែងដទៃទៀតរបស់ប្រជាកសិករនៅខេត្តមណ្ឌលគិរីកំពុងទទួលបានការចាប់អារម្មណ៍ និង ទីផ្សារល្អប្រសើរឡើងបន្តបន្ទាប់។
ជាមួយគ្នាប្រជាកសិករនៅតំបន់នេះមួយចំនួនដែលធ្លាប់ប្រកបរបរ ចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ ហើយដែលបច្ចុប្បន្នបានផ្លាស់ប្តូរ ងាកមកប្រកបរបដាំបន្លែរបែបធម្មជាតិវិញនោះបានបង្ហាញក្តីសប្បាយចិត្តបន្ទាប់ពីការប្រកបរបរដាំបន្លែរបស់ពួកគាត់ទទួលបានទិន្នផលខ្ពស់ហើយតម្លៃទីផ្សារខ្ពស់ដែលធ្វើឱ្យជីវភាពគ្រួសារផ្លាស់ប្តូរ។
អ្វីដែលជាទីចាប់អារម្មណ៍ក្នុងចំណោមកសិករដាំបន្លែទាំងនេះគេឃើញការដាំបន្លែសរីរាង្គនៅខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្នពួកគាត់កំពុងតែងាកមកដាំបន្លែ ស្ពៃក្ដោបច្រើនជាងប្រភេទបន្លែដទៃទៀត ខណៈដែលស្ពៃក្ដោបខេត្តមណ្ឌលគិរី ត្រូវបានអ្នកបរិភោគទូទៅវាយតម្លៃថា មានគុណភាពល្អ ស្រួយឆ្ងាញ់ជាងប្រភេទស្ពៃក្ដោប ដែលដាំតំបន់ផ្សេងទៀត។
ក្នុងពេលដែលកំពុងតែកាត់ស្ពៃក្តោបដើម្បីលក់ឱ្យដល់អតិថិជនលោក លីវ ស៊ីយ៉ែនមានអាយុ៣៤ ឆ្នាំរស់នៅក្នុងស្ថិតភូមិអរបួន ឃុំ អរបួនលើ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីបានរៀបរាប់ថាការដាំស្ពៃក្តោបរបស់លោកទទួលបានលទ្ធផលល្អ ហើយមានប៉ុន្មានត្រូវបានគេទិញយកអស់ៗគ្មានសល់ទេ។
បុរសដែលបានដាំស្ពៃក្តោបទទួលបានជោគជ័យច្រើនឆ្នាំមកនេះបានឱ្យដឹងថាលោកបានដាំស្ពៃក្តោបច្រើនជាងប្រភេទបន្លែដទៃ ព្រោះស្ពៃក្ដោបអាចលក់បានក្នុងតម្លៃថ្លៃ និងមានទីផ្សារល្អជាងបន្លែផ្សេងៗ ។
លោកបន្តថា ស្ពៃក្ដោបរបស់លោកអាចលក់រាយបានក្នុងតម្លៃ ៥ពាន់រៀល ក្នុង១គីឡូក្រាម និង៣៥០០រៀលសម្រាប់លក់ដុំ ហើយមានប៉ុន្មានក៏លក់អស់ដែរ ព្រោះមានទីផ្សារបញ្ជាទិញ ដោយថ្ងៃខ្លះ មានគេកម្មង់ទិញពី ភ្នំពេញថែមទៀត។
បើតាមការបញ្ជាក់ពីលោក ស៊ីយ៉ែនបានអះអាងនៅមុនមិនទាន់ដាំ ស្ពៃក្តោបលោក បាន ប្រមូលផលបានក្នុងមួយឆ្នាំពីបន្លែផ្សេងៗបានពី២០លានរៀលទៅ២៥លានរៀលទៀតផង។
សូមបញ្ជាក់ថាបច្ចុប្បន្នលោកស៊ីយ៉ែនបានដាំបន្លែរួមមានស្ពៃក្តោប ត្រឡាច ត្រសក់ សាលាដ ខ្ទឹម ប៉េងប៉ោះ ម្ទេស ដោយទទួលបានផលយ៉ាងល្អប្រសើរបន្តបន្ទាប់។
ទាក់ទិនក្នុងការដាំបន្លែនេះដែរ លោក ហានសុខនមេឃុំអរបួនលើ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីបានឱ្យដឹងថាពលរដ្ឋ នៅឃុំនេះភាគច្រើនបានផ្លាស់ប្តូរពីការចូលព្រៃបរបាញ់សត្វនិងកាប់ព្រៃឈើ ហើយនាំគ្នាងាកមកដាំបន្លែកាន់តែច្រើនឡើង។ជាមួយគ្នាជីវភាពរបស់ពួកគាត់ក៏កាន់តែប្រសើរឡើងដែរ។
ដោយឡែកលោក សេង ទៀកនាយកអង្កការWWFបានចាត់ទុកថាជាការមួយល្អខ្លាំងណាស់ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានលំនឹងមិនចាំបាច់ចូលព្រៃបរបាញ់សត្វឬកាប់ព្រៃឈើប្រឈមនឹងច្បាប់ដូចមុនទៀត។
ជាមួយគ្នានេះលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា នៅក្នុងស្រុកកោះញែក ខេត្ត មណ្ឌលគិរីជាភូមិសាស្ត្រ មួយដែលមានដែន ជម្រកសត្វព្រៃស្រែ ពក នេះគឹយើង ពិត ជាឃើ ញ មាននូវការវិវត្តិថ្មីនៃគោលនយោបាយនេះគឺ ការទទួល បាន នូវ ផលប្រយោជន៍ពីការអនុវត្ត នេះ គឺ ប្រជាពលរដ្ឋគាត់ផ្លាស់ប្តូរមុខរបរគាត់មកដាំបន្លែ គាត់មកប្រ មូ លនូវអនុផលព្រៃ ឈើដោ យការពារព្រៃឈើ ការពារសត្វព្រៃ ជីវចម្រុះនៅក្នុងព្រៃនេះ ពួកគាត់ បានទទួលចំណូល ច្រើន ។
លោកបានបញ្ជាក់បន្ថែមថា “ជាក់ស្តែង សហគមន៍ការពារធម្មជាតិអរបួនលើដែលនៅក្នុងតំបន់ ជម្រ កស ត្វព្រៃ ស្រែពក គឺនៅក្នុងមួយឆ្នាំគ្រាន់តែគាត់ប្រមូលនូ វអនុផលព្រៃឈើ ដែលនៅក្នុង នោះ មាន ជ័រចុង ទឹកឃ្មុំ ផ្សិតប៉ក់ ផ្សិតក្ងោក ឫសឈើសម្រាប់ផ្សំថ្នាំ និង ផលិតផលផ្សេងៗ ទៀតដែល ជាអនុផលព្រៃឈើ ដូចជាបន្លែធម្មជាតិជាដើមក្នុង មួយឆ្នាំគាត់បាន រកចំណូល២ពីអ នុផ លព្រៃ ឈើ រហូ តដល់៣២១លានរៀលស្មើប្រមាណជាង៨ម៉ឺ នដុល្លារអាម៉េរិកនៅក្នុ ងមួយឆ្នាំ។
លោក រដ្ឋលេខាធិការក្រ សួងបរិស្ថានបានឱ្យដឹងថា ទាំងនេះគឺ ជាថវិកាដែ ល ប្រជា ស ហគមន៍ប្រមូលបាននពីអនុផលព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ហើយចំណុច មួយទៀត គឺកា របង្កើតមុខរបរថ្មី ដូចជាប្រជាពលរដ្ឋដាំបន្លែ បង្ការ មានម្ទេស ប៉េ ងប៉ោះ ស្ពៃក្តោប ត្រប់ និង ផលិតផលបន្លែបង្ការផ្សេងៗទៀត បានផ្តល់ចំណូ ល ឱ្យ ពួ ក គាត់។
គួរបញ្ជាក់ថាប្រជាពលរដ្ឋក្នុងតំបន់នេះបាននាំគ្នាដាំបន្លែច្រើនមុខក្នុងនោះដូចជាស្ពៃក្តោប,ត្រឡាច ត្រសក់ សាលាដ ខ្ទឹម ប៉េងប៉ោះ ម្ទេស ដោយសុទ្ធសឹងជាបន្លែសរីរាង្គ ។ជាមួយគ្នាទិន្នផលក៏ទទួលបានខ្ពស់និងការលក់លើទីផ្សារមានទាំងក្នុងខេត្តមណ្ឌលគិរី ហើយមួយផ្នែកបញ្ចូនមកលក់រាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនទៀត៕