Home ព័ត៌មានសំខាន់ៗ បើកម៉ូតូធ្លាក...

បើកម៉ូតូធ្លាក់ផ្លូវជ្រុលបុកលូបណ្តាលឲ្យស្លាប់ពីរនាក់ភ្លាមៗ

ដោយ:បាយ័ន/សៀមរាប:កាលព្រលប់ថ្ងៃទី២១ ខែមករា មានគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧ ក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង បណ្តាលឲ្យបុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកប្រាសាទបាគងបានឲ្យដឹងថា គ្រោះថ្នាក់ដែលបណ្តាលមកពីខ្លួនឯងនេះ គឺមកពីអ្នកបើកបរ បើកមិនប្រយ័ត្នបណ្តាលឲ្យធ្លាក់ខុសផ្លូវហើយទៅបុកនឹងលូ។អ្នកបើកបរ
ឈ្មោះ កែវ សារឹម អាយុ៣៧ឆ្នាំនៅភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង និងរួមដំណើរឈ្មោះមៀច ប៊ី អាយុ៥១ឆ្នាំបនៅភូមិឃុំជាមួយគ្នា។ម៉ូតូម៉ាកវេវសេ១១០ ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប 1L7081។

បន្ទាប់ពីកើតហេតុហើយសមត្ថកិច្ចបានធ្វើការចុះវាស់វែងនៅកន្លែងកើតហេតុ ហើយបានធ្វើការប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular