ប្រែសម្រួលៈវាសនា/បាដាត៖ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២ បានសម្លាប់មនុស្សជិត៣០នាក់នៅផ្សារមានមនុស្សណែនមួយនៅកណ្តាលក្រុងបាដាតកាលពីថ្ងៃព្រហស្បតិ៍។
មនុស្សយ៉ាងតិច២៨នាក់ត្រូវបានសម្លាប់និង៧៣នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារនៅក្នុងចំណោមតូបលក់ខោអាវជជុះនៅក្នុងទីលានមួយនៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ាក់។
យោងតាមក្រសួងមហាផ្ទៃ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទី១បានសំរុកចូលក្នុងផ្សារ ដោយអះអាងថាមានអារម្មណ៍មិនស្រួលខ្លួន។នៅពេលមនុស្សមកចោមរោមជុំ ជននេះក៏ចុចបំផ្ទុះគ្រាប់ឡើង។
បន្ទាប់មកនៅពេលមនុស្សមកចោមរោមជនរងគ្រោះ អ្នកវាយប្រហារទី២បានចុចបំផ្ទុះគ្រាប់បែកមួយទៀត។
ការវាយប្រហារកាលពីថ្ងៃ២១មករា ជាឧបទ្ទវហេតុសម្លាប់មនុស្សច្រើនបំផុតនៅក្រុងបាដាតចាប់តាំងពីខែមករាឆ្នាំ២០១៨ នៅពេលជនវាយប្រហារអត្តឃាតម្នាក់សម្លាប់មនុស្សជាង៣០នាក់នៅក្នុងទីលានដដែលនេះ៕
ប្រជាជននិងកងកម្លាំងប្រដាប់អាវុធជួបជុំគ្នានៅកន្លែងផ្ទុះគ្រាប់ក្នុងផ្សារលក់ខោអាវជជុះក្នុងទីក្រុងបាដាតកាលពីថ្ងៃ២១មករា