ប្រែសម្រួលៈវាសនា៖មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់នៅក្នុងអគ្គិភ័យនៅអាគារកំពុងសាងសង់មួយរបស់វិទ្យាស្ថានSerum Institute of Indiaដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតក្នុងលោក។
ក្រុមហ៊ុនបាននិយាយថា អគ្គិភ័យនេះនឹងមិនប៉ះពាល់ដល់ការផលិតវ៉ាក់សាំងកូវីដ១៩ទេ។
អភិបាលក្រុងពូន នៃរដ្ឋមហារ៉ាស្ត្រាខាងត្បូងបាននិយាយថា សាកសព៥ត្រូវបានរកឃើញក្នុងគំនរផេះក្រោយភ្លើងរលត់ ហើយជនរងគ្រោះប្រហែលជាកម្មករសំណង់រីឯមូលហេតុនៃការឆេះនេះគេនៅមិនទាន់កំណត់បាននៅឡើយទេ។
ក្នុងពេលជាមួយគ្នា នាយកក្រុមហ៊ុនSerum Institute of Indiaបាននិយាយថាលោកសោកស្តាយចំពោះការបាត់បង់អាយុជីវិត និងថានឹងមិនមានការកាត់បន្ថយការផលិតវ៉ាក់សាំងទេ ដោយសារក្រុមហ៊ុនមានរោងចក្រផ្សេងទៀត៕
អគ្គិភ័យឆេះនៅអាគារដែលកំពុងសាងសង់ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩នៅក្រុងពូនរបស់ឥណ្ឌា