សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ភោធអគារទីស្តីការថ្មីរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនតម្លៃ ២៦ លានដុល្លារ

ដោយៈតារារិទ្ធ/ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមករានេះបានងញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់សម្ពោធសមិទ្ធ ផលថ្មីរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មីនិងវិទ្យាស្ថាន «តេជោសែនសាធារណការនិងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយ វិថី ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ ២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។

អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនសាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា ។ អគារទីស្តីការនេះរួមមាន៖អគាររដ្ឋបាល កម្ពស់ ៩ ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ២៣,២០ម៉ែត្រ, អគាររដ្ឋបាល២ខ្នង(អគារស្លាបសងខាង)កម្ពស់៨ជាន់, អគារ សាលប្រជុំនិងបណ្ណាល័យ១ខ្នងកម្ពស់៣ជាន់,ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារ សង្ហារឹម និង ជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗដែលមានស្រាប់ចំនួន៦ខ្នង, សាងសង់របងព័ទ្ធជុំវិញនិងរៀបចំបណ្តាញផ្លូវ បណ្តាញ អគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់និងសួនច្បារក្នុងបរិវេណក្រសួងព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២ គ្រឿងសម្រាប់ផ្តល់ជូនមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានី-ខេត្តនិងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ដែលបានចំណាយថវិកាសរុបជាង២៦លានដុល្លារអាមេរិក។

អគារទីស្តីការថ្មីរបស់ក្រសួងក៏បានរៀបចំបំពាក់ប្រព័ន្ធសូឡា ទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ដើម្បីចូលរួមក្នុងការកាត់បន្ថយចំ ណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃនិងរួមចំណែកសន្សំសំចៃថវិកាជាតិជាមួយការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈការប្រើប្រាស់ ថាមពលបៃតង។

ដោយឡែកអគារវិទ្យាស្ថាន «តេជោសែន សាធារណការនិងដឹកជញ្ជូន» មានចំនួន១ខ្នង កម្ពស់៤ជាន់ មានបន្ទប់សិក្សាចំនួន ២៤បន្ទប់,ការិយាល័យរដ្ឋបាលចំនួន ៣ បន្ទប់ មន្ទីរពិសោធន៍ចំនួន១បន្ទប់,បណ្ណាល័យចំនួន១បន្ទប់និងបានបំពាក់ទៅដោយសម្ភារសិក្សានិងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗដោយបានចំណាយថវិកា២.៥លាន ដុល្លារអាមេរិក។ វិទ្យាស្ថាន «តេជោ សែនសាធារណការនិងដឹកជញ្ជូន»បង្កើតឡើងសម្រាប់បណ្តុះបណ្តាលបុគ្គលិក-មន្រ្តីរាជការ សិក្ខាកាម និងសិស្ស-និស្សិតដើម្បីលើកកម្ពស់ សមត្ថភាពកូនខ្មែរលើជំនាញបច្ចេកទេសសាងសង់ ាហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានដែលនឹងធានាថ «កូនខ្មែរអាច មានសមត្ថភាពកសាងផ្លូវ-ស្ពានរបស់ខ្លួន ប្រកបដោយគុណ ភាពនាពេលអនាគត» ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular