Home ព័ត៌មានជាតិ សន្តិសុខ អាវុធហត្ថខណ្ឌ...

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាវាយប្លន់

ដោយ: ចាន់តូ-សម្បត្តិ/ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកជាច្រេីននាក់បន្ទាប់ពីបានគំរាមយុវជនម្នាក់ឲ្យឈប់ម៉ូតូ សង្ស័យមានបំណងប្លន់កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចមុខខារ៉ាអូខេចិនមួយកន្លែង​ យីហោជីងជន​ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍ សែនជ័យ។ 

​មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម្ចាក់ឯងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចខណ:មកដល់ចំណុចកើតហេតុ មានជនសង្ស័យជាច្រេីននាក់ជិះម៉ូតូជាច្រេីនគ្រឿងមកពីក្រោយហេីយបានគៀរម៉ូតូជនរងគ្រោះនិងគំរាមឲ្យឈប់តែជនរងគ្រោះមិនឈប់ក៏បន្តជិះទៅមុខដេីម្បីរងកន្លែងសុវត្ថិភាព។

​លុះទៅដល់កន្លែងហាងមួយកន្លែងក៏ឃេីញមានមនុស្សច្រេីននិងសន្តិសុខផងនោះជនងគ្រោះក៏ជិះចូលចំណែកជនសង្ស័យក៏ជិះទៅមុខបាត់។ មួយសន្ទុះក្រោយមកជនសង្ស័យក៏ត្រឡប់មកវិញ ឃេីញដូចនេះជនរងគ្រោះក៏ស្រែកឲ្យប្រជាពលរដ្ឋជួយចាប់បាន ២នាក់ដោយឡែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនអស់។

​ក្រោយមកជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែន ជ័យ ឃាត់ខ្លួននិងនាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌ។

ពាក់ព័ន្ធករណីខាងលេីក្រុមអ្នកសាព័ត៌មានមិនអាចសុំការបញ្ជាក់ពីកម្លាំងអាវុធហត្ថថាជាករណីអ្វីនោះទេ​ តែប្រជាពលរដ្ឋសង្ស័យថា​ ជាករណីប៉ុនប៉ងប្លន់តែមិនបានសម្រេច​ ព្រោះកន្លងមកតែងតែមានហេតុការណ៍ដូច្នេះជាច្រេីនមកហេីយដោយធ្វេីជាដេញវាយគ្នាហេីយប្លន់យកម៉ូតូជនរងគ្រោះតែម្តង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular