ឆ្នាំជូត
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំជូតនៅថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងក្រុមមនុស្សជួយជ្រោមជ្រែងច្រើនដែរ។ការរស់នៅមានភាពសុខដុមហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្សជួយយកអាសានិងស្វាគមន៍រាក់ទាក់ផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។
រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ដូចនេះបើលោកអ្នកមានការបើកបរយានយន្តគប្បីមានការប្រយ័ត្នប្រយែងពិសេសបុរសពីព្រោះថាងាយជួបបញ្ហាអាក្រក់យាយីផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយធូរដល់ថ្ងៃក្រោយ។ទាំងស្ត្រីបុរសត្រូវចងចាំថាមិនត្រូវម៉ាក់ងាយមនុស្សឡើយបើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់នៅពេលក្រោយជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីជ្រួលជ្រើមខុសបែបបទនាំជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខចៀសមិនរួច៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ និងមានជោគមានជ័យគ្រាន់គាប់ប្រសើរ។ការប្រកបការងារលោកអ្នកអាចជួបព្យុះភ្លៀងបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏ពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺមានបញ្ហាចូលយាយីច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះវិញមានក្រុមមនុស្សបៀតបៀនច្រើនគួរមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីលេងម៉េះមោះច្រើននាំកើតជម្លោះវិវាទ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបើពុំនោះនឹងមានរឿងរាវចូលមកនាំឱ្យឈឺក្បាលពុំខាន។ក្រៅពីនេះបើទោះបីធ្វើអ្វីក៏ដោយត្រូវចេះត្រិះរិះនិងមើលឱ្យគ្រប់ជ្រុងជ្រោយទើបមិនមានអ្វីយាយីកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះអ្នកដទៃជួបស្ថានភាពក្នុងការរកប្រាក់ចំណូលខ្លាំងក្លាក្តីតែសម្រាប់លោកអ្នកក៏អាចរកផលចំណូលមួយៗគ្រាន់អាចដោះស្រាយបញ្ហាក្រពះប្រចាំថ្ងៃគ្រាន់ចិញ្ចឹមជីវិតដែរ។
រីឯបញ្ហាគូគ្រងស្នេហាកំលោះក្រមុំត្រូវមើលផ្លូវល្អចំពោះគ្នាឱ្យបានច្រើនជាងនេះទើបពុំមានបញ្ហាចោទឡើង ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបញ្ហាមិនល្អចូលមកចោមរោមច្រើនផងគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាចោទឡើង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះធ្វើឱ្យមានរឿងរាវកំប៉ិកកំប៉ុកចូលយាយីពិសេសការងារមានការរាំងស្ទះនិងពេលខ្លះបញ្ជូនមិនទាន់សភាពការណ៍ទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញទាំងការជួញទីជិតឆ្ងាយមានភាពថេរល្អពោលគឺមិនឡើង ហើយក៏មិនចុះដែរទេដោយលោកអ្នកអាចរកផលចំណូលគ្រាន់បំពេញឆ្នាំងបាយអញ្ចឹងដែរ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ចរចា ការបណ្តាក់ទុននិងធ្វើអ្វីមួយតែងផ្តល់ជាលទ្ធផលគ្រាន់ជាទីកក់ក្តៅ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬ បើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់ការប្រកបការងារផ្សេងៗមិនថាបណ្តាក់ទុនរកស៊ី ការចុះធ្វើការងារ លេងហ៊ុនឬទិញរបស់របរតែងសម្រេចជោគជ័យដូចគាប់បំណង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវវស្សាដូច្នេះដែរ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះកិច្ចការងារធ្ងន់ស្រាល បើលោកអ្នកខិតខំពុះពារដោះស្រាយតែងសម្រេចជោគជ័យមកវិញផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគប្បីមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែងប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាមិនល្អយាយីណាស់ដែរ។ក្រៅពីនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់នោះដែរ ហើយបើមានការចាំបាច់ត្រូវមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ជានិច្ច ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តិស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះអាចសម្រេចចិត្តរឿងសំខាន់បានពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពរលូនល្អទៅមុខ និងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើនដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងផលលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តដោយក្នុងនេះត្រូវប្រយ័ត្នក្រុមមនុស្សទាំងនៅពីចម្ងាយនិងនៅក្បែរខ្លួនផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូរតែទ្រព្យល្អិតល្អោចប៉ុណ្ណោះ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើន៕