Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រី​អ...

រដ្ឋមន្ត្រី​អាហ្វ្រិក​ខាងត្បូង​ស្លាប់​ដោយកូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​៖​ជែក​សុន អឹម​ថេម​ប៊ូ រដ្ឋមន្ត្រី​និង​ជា​ទីប្រឹក្សា​ប្រធានាធិបតី ដែល​ជា​មុខមាត់​សាធារណៈ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ បាន​ស្លាប់​ដោយ​​ជំងឺ​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូ​ណានេះ ។​

​ប្រធានាធិបតី ស៊ី​រី​ល រ៉ា​ម៉ា​ផូសា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា « ជា​ការសោកស្តាយ​ខ្លាំង​ណាស់​និង​គួរ​អោយ​តក់ស្លុត​ដែល​រដ្ឋមន្ត្រី​អម​ប្រធានាធិបតី ជែក​សុន អឹម​ថេម​ប៊ូ បាន​លាចាក​លោក​នៅ​ថ្ងៃនេះ​ដោយសារ​ជំងឺ​ពាក់ព័ន្ធ​កូវី​ដ​១៩​។ អឹម​ថេម​ប៊ូ ជា​មេដឹកនាំ ជា​សកម្មជន និង​ជា​ជើងឯក​នៃ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​ពេញ​មួយ​ជីវិត​របស់​លោក​»​។​

​ជែក​សុន អឹម​ថេម​ប៊ូ អាយុ​៦២​ឆ្នាំ ជា​សមាជិក​ជាន់​ខ្ពស់​បំផុត​ក្នុង​ចំណោម​សមាជិក​៦​រូប​នៃ​គណៈរដ្ឋមន្ត្រី​អាហ្វ្រិក​ខាងត្បូង​ដែល​បាន​ឆ្លងកូវី​ដ​១៩ និង​ជា​មន្ត្រីជាន់ខ្ពស់​ដំបូង​គេ​ដែល​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​ការស្លាប់​របស់​លោក​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ស៊ីម​បា​វ៉េ ក្បែរ​ខាង​នោះ លោក ស៊ី​ប៊ូស៊ី​សូ ម៉ូ​យ៉ូ បាន​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​។​

​អឹម​ថេម​ប៊ូ កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​ថា​លោក​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ក្នុងពេល​ពិនិត្យ​សុខភាព​ដោយសារ​ឈឺ​ពោះ ។​

​សូមបញ្ជាក់​ថា អាហ្វ្រិក​ខាងត្បូង​កំពុង​រង​ការវាយប្រហារ​ដោយកូវី​ដ​១៩​នៅ​រលក​ទី​២ ដោយ​វីរុស​កូរ៉ូណា​ប្លែ​ង​រូបរាង​ថ្មី ដែល​ចម្លង​ខ្លាំង​ជាង​វីរុស​កាល​ពី​រលក​ទី​១​។​ឥឡូវ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​​ជាង​១,៣​លាន​នាក់ និង​៣៨.៨៥៤​នាក់​ស្លាប់​៕

​ជែក​សុន អឹម​ថេម​ប៊ូ ជា​សមាជិក​ជាន់​ខ្ពស់​បំផុត​ក្នុង​ចំណោម​សមាជិក​៦​រូប​នៃ​គណៈរដ្ឋមន្ត្រី​អាហ្វ្រិក​ខាងត្បូង​ដែល​បាន​ឆ្លងកូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular