ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រធានាធិបតីចូ បៃដិនកាលពីថ្ងៃព្រហស្បតិ៍បានរឹតបន្តឹងច្បាប់ស្តីពីការពាក់ម៉ាស់និងបញ្ជាឱ្យធ្វើចត្តាឡីស័កចំពោះមនុស្សដែលជិះយន្តហោះចូលសហរដ្ឋអាម៉េរិកខណៈគាត់ចាប់ផ្តើមធ្វើការដើម្បីដោះស្រាយជាមួយជំងឺរាតត្បាតនៅថ្ងៃកាន់អំណាចពេញម៉ោងលើកដំបូងរបស់គាត់។
ដោយចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន១០ នៅក្នុងសេតវិមាន លោកបៃដិនបានប្រាប់ប្រជាជាតិថា ចំនួនអ្នកស្លាប់ដោយកូវីដ១៩ទំនងជានឹងកើនឡើងពី ៤០០.០០០នាក់ទៅកន្លះលាននាក់នៅខែក្រោយ ហើយសកម្មភាពចាំបាច់ត្រូវតែធ្វើឡើងចាំបាច់។
លោកនិយាយថា “យើងស្ថិតក្នុងភាពអាសន្នថ្នាក់ជាតិ។ វាដល់ពេលដែលយើងត្រូវចាត់ទុកដូច្នេះ” ដោយបន្ថែមថាលោកចង់ស្តារជំនឿចិត្តសាធារណជនមកវិញក្រោយសម័យកាលដ៏បែកបាក់របស់លោកដូណាល់ ត្រាំ។
លោកនិយាយថា អ្នកវិទ្យាសាស្ត្រនឹង “ធ្វើការដោយសេរីគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ” ក្រោមរដ្ឋបាលរបស់លោក ហើយលោកសន្យាថា “យើងនឹងរួមសុខរួមទុក្ខជាមួយអ្នក នៅពេលយើងធ្វើខុស”។
លោកបៃដិននិយាយថា ក្រៅពីត្រូវការលទ្ធផលតេស្តិ៍អវិជ្ជមានកូវីដមុនពេលឡើងយន្តហោះ អ្នកធ្វើដំណើរមកកាន់សហរដ្ឋអាម៉េរិកឥឡូវនេះត្រូវធ្វើចត្តាឡីស័កនៅពេលមកដល់។វានឹងរឹតបន្តឹងលើបទប្បញ្ញត្តិដែលមានស្រាប់ក្រោមការគ្រប់គ្រងរបស់លោកត្រាំ។
បទបញ្ជាផ្សេងទៀតរបស់លោកបៃដិនរួមមានការពង្រឹងឱ្យខ្លាំងក្លាឡើងវិញនូវកម្មវិធីចាក់វ៉ាក់សាំងដែលកំពុងជំពប់ដួល និង ការពង្រីកតម្រូវការពាក់ម៉ាស់លើមធ្យោបាយដឹកជញ្ជូនសាធារណៈ៕
លោកបៃដិនតម្រូវឱ្យពាក់ម៉ាស់នៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈនិងបន្តឹងការធ្វើដំណើរចូលមកអាម៉េរិក