Home ព័ត៌មានអន្តរជាតិ អាម៉េរិក​បន្ត...

អាម៉េរិក​បន្ត​ផ្តល់​ជំនួយ​ដល់ WHO និង​ចាប់ផ្តើម​អនុវត្ត​ផែនការ​ទប់ស្កាត់​កូវី​ដ​១៩ ដែល​មាន​តម្លៃ ១,៩ លាន​លាន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា​ខ្លួន​នឹង​បន្ត​ផ្តល់​មូលនិធិ​ដល់​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ ខណៈ​ប្រធានាធិបតី​ចូ បៃ​ដិន​ងាក​ទៅរក​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កាន់តែខ្លាំង​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ខណៈ​ចាប់ផ្តើម​ផែនការ​តំលៃ​១,៩ លាន​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ជំងឺ​រាតត្បាត​នៅក្នុង​ស្រុក​ផងដែរ​។​

​នៅ​ថ្ងៃ​ដំបូង​របស់​លោក​ក្នុង​ការងារ លោកបៃ​ដិនបាន​បញ្ជាក់ថា​លោក​បាន​ក្រឡាស់​ការសម្រេចចិត្ត​របស់​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ​ក្នុង​ការចាកចេញ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)​។​​ហើយ​នៅ​ថ្ងៃទី​២​នៃ​ការងារ ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​របស់​លោកបៃ​ដិន គឺ​លោក អាន​ថូ​នី ហ្វូ​ស៊ី បានបញ្ជាក់​ថា​សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​ការចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់ខ្លួន​ទៅក្នុង​ថវិកា​របស់​អង្គ​​ការ WHO ដែល​ជំរុញ​ឱ្យ​មាន​រលក​នៃ​ការ​ធូរស្បើយ​អារម្មណ៍​ក្នុង​ចំណោម​អ្នកជំនាញ​សុខភាព​អន្តរជាតិ​។​

​លោក​ហ្វូ​ស៊ីបាន​ប្រាប់​ទៅ​កិច្ចប្រជុំ​របស់ WHO តាមរយៈ​វីដេអូ​ថា “​ស្ថិតក្រោម​កាលៈទេសៈ​ដ៏​លំបាក អង្គការ​បាន​ប្រមូលផ្តុំ​សហគមន៍​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ដើម្បី​ពន្លឿន​ការផលិត​វ៉ាក់សាំង ការព្យាបាល និង​ការធ្វើ​រោគ​វិនិច្ឆ័យ​”​។​

​លោកបៃ​ដិន​គឺជា​អ្នក​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​វិធីសាស្ត្រ​របស់​លោក​ត្រាំ​ក្នុង​ការដោះស្រាយ​វីរុស​កូរ៉ូ​ណា​នៅ​សហរដ្ឋអាម៉េរិក ដែល​មាន​មនុស្ស​ស្លាប់​ជាង ៤០០.០០០​នាក់​និង​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​​ជាង​គេ​នៅលើ​ពិភពលោក​។​

​ប្រធានាធិបតី​ថ្មី​កំពុង​ស្វះស្វែង​ចាក់​វ៉ាក់សាំង​ការពារ​ដល់​មនុស្ស ១០០ លាន​នាក់​ក្នុង​រយៈពេល ១០០ ថ្ងៃ បង្កើន​ការប្រើប្រាស់​ម៉ាស់​និង​ការធ្វើ​តេស្តិ៍ ពង្រីក​កម្លាំង​សុខភាព​សាធារណៈ និង​ផ្តល់​ជំនួយ​​សង្គ្រោះបន្ទាន់​បន្ថែមទៀត​ដល់​អ្នក​ដែល​កំពុង​ជួប​ការលំបាក​ពី​ការ​រឹត​ត្បិត​៕

​ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​របស់​លោកបៃ​ដិន គឺ​លោក អាន​ថូ​នី ហ្វូ​ស៊ី និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​២១​មករា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular