Home ព័ត៌មានអន្តរជាតិ អារ៉ាប់​ចុះ​ក...

អារ៉ាប់​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​F-35​ពី​អាម៉េរិក​នៅ​១​ម៉ោង​មុន​បៃ​ដិ​ន ចូលកាន់​តំណែង​

​ប្រែ​សម្រួលៈ​វាសនា​៖​ប្រធានាធិបតី​អាម៉េរិក​ថ្មី លោកចូ បៃ​ដិន បាន​សន្យា​បញ្ចប់​ការគាំទ្រ​របស់​អាម៉េរិក​សំរាប់​សង្គ្រាម​នៅយេ​ម៉ែន ដឹកនាំ​ដោយ​ក្រុម​ចម្រុះ​មួយ​ដែល​រួមមាន​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​​ដោយសារ​សព្វាវុធ​ទិញ​ពី​លោក​ខាងលិច​របស់​ក្រុម​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ក្នុង​ដៃ​ពួក​ជីវពល​យេ​ម៉ែន រួម​ទាំង​ក្រុម​អាល់​កៃ​ដា​នៃ​ឧបទ្វីប​សា​រ៉ា​បៀ​ន​។​

​តែ​មុន​មួយ​ម៉ោង​មុន​លោកបៃ​ដិន ស្បថ​ចូលកាន់​តំណែង រដ្ឋការ​ត្រាំ​ដែល​ប្រុង​នឹង​ចេញពី​តំណែង​បាន​ចុះហត្ថលេខា​ជាមួយ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ដើម្បី​លក់​យន្ត​ប្រយុទ្ធ​អាច​បំបាំងកាយ​ធុន​ទំនើប​បំផុត​F-35A​ដល់​ទៅ​៥០​គ្រឿង​ដល់​ប្រទេស​នៅ​ឈូង​សមុទ្រ​នេះ​។​

​យន្តហោះ​ប្រយុទ្ធ​ទាំងនេះ​ជា​ផ្នែក​នៃ​ការលក់​សព្វាវុធ​តំលៃ​២៣,៣​ពាន់​លាន​ដុល្លារ ដែល​រួមមាន​យន្តហោះ​ដ្រូ​ន​MQ-9B Reaper​ចំនួន​១៨​គ្រឿង​និង​កាំជ្រួច​មួយចំនួន​។​ខណៈ​ដែល​ពេលវេលា​ដឹកជញ្ជូន​​និង​ប្រគល់​អោយ​នៅ​មិនទាន់​ច្បាស់លាស់ ពង្រាង​កិច្ចព្រមព្រៀង​បាន​និយាយថា ការប្រគល់​សព្វាវុធ​ទាំងនេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០២៧​។​

​គេ​ជឿ​ថា​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ទំនើប​នេះ​ជា​ផ្នែក​ធំ​មួយ​នៃ​ការទាក់ទាញ​អោយ​រដ្ឋាភិបាល​ក្រុង​អា​ប៊ូ ដា​ប៊ី​(​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​)​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ​ជាមួយ​អ៊ីស្រាអែល​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​។​ឥឡូវ​​អ៊ីស្រាអែល​ជា​ប្រទេស​នៅ​មជ្ឈិមបូព៌ា​តែមួយគត់​ដែលមាន​F-35​ប្រើ និង​រក្សា​ឧត្តមភាព​យុទ្ធសាស្ត្រ​លើ​ប្រទេស​នានា​ក្នុង​តំបន់ ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អាម៉េរិក​។​

​អ៊ីស្រាអែល​ជា​ប្រទេស​នៅ​មជ្ឈិមបូព៌ា​តែមួយគត់​ដែលមាន​F-35​ប្រើ

​សង្គ្រាម​នៅយេ​ម៉ែន​បាន​ឆាបឆេះ​ចាប់តាំងពី​ឆ្នាំ​២០១៥ នៅពេល​ប្រធានាធិបតី​ដែល​ត្រូវ​បណ្តេញចេញ​ពី​តំណែង បាន​ភៀសខ្លួន​ទៅ​កាន់​ទីក្រុង​រី​យ៉ាត របស់​អា​រ៉ាប៊ីសាអូឌីត​ដើម្បី​ស្វះស្វែង​រក​ជំនួយ​ជួយ​​កំចាត់​ចលនា​ឧទ្ទាម​ហូ​ទី​។​ក្រុម​ឧទ្ទាម​និកាយ​ហ្សាយ​ឌី ស៊ី​អ៊ី​ត​នេះ​បះបោរ​ប្រឆាំងនឹង​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ពួកគេ​អះអាង​ថា​កាន់តែ​បន្ថែម​ភាពក្រីក្រ​នៅក្នុង​ប្រទេស​ក្រីក្រ​ស្រាប់​នេះ​។​ក្រុមចម្រុះ​​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត រួម​មាន​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ផង បានចាប់ផ្តើម​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំង​និង​គាំទ្រ​ក្រុម​ជីវពល​ជា​មិត្ត​នៅយេ​ម៉ែន ។​

​យុទ្ធនាការ​របស់​ក្រុម​ចម្រុះ​នេះ​រួម​មាន​ការបិទ​ខ្ទប់​ប្រទេស​យេ​ម៉ែន ដែលនាំអោយ​មាន​ការអត់ឃ្លាន ជំងឺ​អាសន្នរោគ​និង​កូវី​ដ​១៩​ទន្ទ្រាន​វាយប្រហារ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ​។​អាម៉េរិក​ក៏​គាំទ្រ​ក្រុមចំរុះ​​នេះ ដោយ​ផ្តល់​សេវា​ចាក់​សាំង​យន្តហោះ​កណ្តាល​អាកាស ប្រមូល​ព័ត៌មាន​សំរាប់​គោលដៅ​វាយប្រហារ​អោយ​យន្តហោះ​របស់​ក្រុម​នេះ​និង​ហោះ​ល្បាត​ប្រឆាំង​ទីតាំង​ពួក​ហូ​ទី​នៅ​ជិត​ព្រំដែន​អា​រ៉ាប៊ីសាអូឌីត​​និង​យេ​ម៉ែន​។​

​ទោះជា​យ៉ាងណា ផល​ប៉ះពាល់​នៃ​ការគាំទ្រ​របស់​លោក​ខាងលិច​ហួស​ពី​ឡូ​ជី​ស្ទិក​(​ភស្តុភារ​) ដោយ​ការស៊ើបអង្កេត​បង្ហាញថា សព្វាវុធ​និង​រថយន្ត​ដែល​ត្រូវ​បាន​លក់​អោយ​ក្រុមចម្រុះ​នេះ បាន​ធ្លាក់​ក្នុង​ដៃ​ក្រុម​​ជីវពល​គាំទ្រ​អា​រ៉ាប៊ីសាអូឌីត រួមមាន​ក្រុម​អាល់​កៃ​ដា​នៅ​ឧបទ្វីប​សា​រ៉ា​បៀ​ន ដែល​ជា​ក្រុម​ភេរវកម្ម​ប្រចាំ​មូលដ្ឋាន​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular