ដោយៈ គ្រញូង / បាត់ដំបងៈ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង អមដំណើរដោយលោក ផេង សិទ្ធី អភិបាលក្រុង លោក ហាន សាហ៊ីប នាយកទីចាត់ការ ផែនការ និងវិនិយោគ បានអញ្ជើញចុះពិនិត្យ ការដ្ឋានស្ថាបនា ច្រាំងស្ទឹងឡើងវិញ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅ មាត់ស្ទឹង មុខវត្តសង្កែ ក្រុងបាត់ដំបង ត្រើយខាលិច ក្រោយពីច្រាំងស្ទឹងនោះ រងគ្រោះបាក់ស្រុត ដោយសារគ្រោះទឹកជំនន់ នាពេលកន្លងមក។
លោកអភិបាលខេត្ត បានណែនាំឲ្យក្រុមជាង ជួសជុលច្រាំងស្ទឹង ដោយពន្លឿនការងារ ឲ្យបានហើយ មុនពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដើម្បីទាក់ទាញ ភ្ញៀវទេសចរ ក្នុងស្រុក ឲ្យចូលមកកម្សាន្ត ក្នុងខេត្តបាត់ដំបង ឲ្យបានច្រើន ហើយនឹងត្រៀមបើកឲ្យដំណើរការ ស្ពានភ្លោះថ្មថី្ម មុខសាលាខេត្តចាស់ ផងដែរ ដែលស្ពាននេះ សម្រាប់ឲ្យយានយន្តគ្រប្រ់ភេទ បើកចេញពីក្រុង។ ឯស្ពានសម្តេច ហ៊ុន សែន សម្រាប់ឲ្យយានយន្តគ្រប់ប្រភេទ បើកបរ ចូលក្រុង គឺជាស្ពានឯកទិស មួយចេញ មួយចូល ដើម្បីកុំឲ្យស្ទះចរាចរណ៍ពេលមានបុណ្យ ទានធំៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យឆ្លងឆ្នាំសកល សម្រាប់ឆ្នាំនេះ ជាដើម៕/V-PC