ដោយៈ សាវរក្ស/ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យអណោចអធម័ បន្ទាប់ពីដើរលើចិញ្ចើមផ្លូវសុខៗត្រូវរថយន្តកុងតឺន័រ បើកមកពីក្រោយបុកហើយកិន ពីលើអូសជាច្រើនម៉ែត្រ។ បង្កការភ្ញាក់ផ្អើលនៅវេលា ម៉ោង ១០និង១៦នាទីយប់ថ្ងៃព្រហស្បតិ៏ ទី២១ ខែមករា ឆ្នាំ២០២១។ត្រង់ចំណុច មុខបុរីជីបម៉ុង ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ចាន់ ដារ៉ា ហៅក្លូ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅជិតកន្លែងកើតហេតុខាងលើ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយ បុរសខាងលើ ដែលមានសតិមិនល្អបានដើរលើដងផ្លូវសុខៗ មានរថយន្តកុងតឺន័រ ក្បាលពណ័ខៀវ ពាក់ស្លាក លេខភ្នំពេញ 3B.3934 និងរឺម៉កខាងក្រោយមានស្លាកលេខភ្នំពេញ 4A.1760 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើបានបុកហើយកិនពីលើអូសជាច្រើនម៉ែត្រដាច់ជាបំណែកៗស្លាប់មួយរំពេច។ រថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេព្យាយាមបើករត់ប្រមាណបាន៣០ម៉ែត្រទុក រថយន្តចោលចុះរត់គេចខ្លូនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ សហការជាមួយជំនាញក្រុងចុះវាស់វែងយក រថយន្តបង្កទៅរក្សាទុករងចាំឲ្យម្ចាស់ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្តចាក់អង្រែលើធ្វើបុណ្យតាមប្រពៃណី៕