Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ពិធី​នៅ​ព្រឹក​នេះ​ជា​សមយុទ្ធ​មួយ​តាមរបៀប​ការរស់នៅ​និង​ធ្វើការ​ងារ​បែប​គន្លង​ថ្មី​

ដោយៈ​តារា​រិ​ទ្ធ /​ភ្នំពេញៈ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​មាន ប្រសាសន៍ថាៈ ការជួបជុំ​នៅថ្ងៃនេះ​គឺជា​សមយុទ្ធ​មួយ​តាម របៀបការ​រស់នៅ​ធ្វើ​ការងារ​តាមបែប​គន្លង​ថ្មី ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែប​នៅក្នុង ពិធី​សម្ភោ​ធ​ទីស្តីការ​ថ្មី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី​២២ ខែមករា ២០២១ ។​

​សម្តេច​បាន​មានប្រសាសន៍ថាៈ​ថ្ងៃនេះ​ខ្ញុំ​បានទទួល​នូវ​សំណូម ពរ​ពីរ​មន្ត្រី​របស់ខ្ញុំ​ទៅលើ​ការ រៀបចំ​ពិធី​នេះ​តាម​ជំរើស​២​ៈទី​. ១​រៀបចំ​នៅ​ទីវាល និង ទី ២ រៀបចំ​នៅក្នុង​អាគារ ។ ខ្ញុំ​ចង់​សាកល្បង​នូវ​ជម្រើស​ទី​១ នៃ​ការរៀបចំ​របស់​យើង​ចាប់ផ្ដើម​រៀបចំ​នៅ​ទីវាល ។ នេះ​ជា​សម យុទ្ធ​មួយ​បង្ហាញ​ទៅ​ទីកន្លែង​ដទៃ ទៀត​ស្ដីអំពី​ការធ្វើការ​ជា​ប្រក្រតី តាមបែប​កន្លង​ថ្មី​ក្នុងសម័យ​កូ​វីដ​របស់​យើង​។​

​សម្តេច​បន្តថា​នៅ​ទីធ្លា​នេះ​អាចដាក់​បាន​មនុស្ស ៥​ពាន់​នាក់ ឬមួយ​ម៉ឺន​នាក់​ផង ។ ក៏ប៉ុន្តែ​ឥឡូវនេះ​ដោយសារ​យើង​ប្រើ​នូវ​វិធានការ​ការពារ​យើង​ដាក់​គំលាត ១​ម៉ែត្រ​កន្លះ ។​

​នៅទីនេះ​គឺជា​ស្ថានភាព​នៃ​គន្លង​ថ្មី​ដែល​យើង​ត្រូវ​ប្រើប្រាស់​។ នៅ​ថ្ងៃ ៤ ខែមេសា​ឆ្នាំ ២០២១​ខ្ញុំ នឹងមាន​ការសម្ពោធ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​គឺ​ចាំ​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​ពេលនេះ​យើង​រៀបចំ​នៅ ក្នុង​អគារ​តែម្ដង ដើម្បី​ជា​បទ​ពិ សោធន៍​សម្រាប់​ការឈាន​ទៅ មុខ​ជាមួយនឹង​ដំណើរការ​ប្រក្រតី​ឬ​ជីវ​ភាពជា​ប្រក្រតី​តាម​កន្លង​ថ្មី ។​នេះ​ជា​ចំណុច​ដែល​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​អំពី​របៀប​សមយុទ្ធ​មួយ​នូវ​វិធី​ថ្មី​របស់​យើង​ដែល​ចំណុច​នេះ​ធ្លាប់ធ្វើ​នៅ​សៀមរាប​នៅក្នុង​ទ្រង់ទ្រាយ​តូច​ប៉ុន្តែ​ពេល នេះ​យើង​ធ្វើ​ទ្រង់ទ្រាយ​ធំ​បន្តិច ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular