Home ព័ត៌មានសំខាន់ៗ សម្តេច​សោកស្ដ...

សម្តេច​សោកស្ដាយ​ដែល​បាន​ចុះ​អនុក្រឹត្យ​កំណត់​ផ្ទៃ​បឹង​តា​មោក​កាលពីមុន​

ដោយៈ​តារា​រិ​ទ្ធ /​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បាន​មាន​ប្រសា​ស ន៍​ថា សម្តេច​មានការ​សោកស្តាយ​ដែល​បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​កំណត់​ផ្ទៃ​បឹង​តា​មោក​ទៅតាម​ទំហំ​ទឹក ឡើង ។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែង បែបនេះ​នៅក្នុង​ពិធី​សម្ភោ​ធ​អគារ​ទីស្ដីការក្រសួង​សាធារណ ការ​និង​ដឹកជញ្ជូន​នា​ព្រឹក​ថ្ងៃទី ២២ ខែមករា ២០២១​។​

​សម្តេច ហ៊ុន សែន បាន​ថ្លែងៈ “​ខ្ញុំ​សោកស្ដាយ​មួយ​នៅត្រង់ថា ​គេ​ឲ្យ​ខ្ញុំ​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ស្ ដីពី​បឹង​តា​មោក​ គឺ​ទឹក​ឡើងដល់​ណា​គឺ​ផ្ទៃ​បឹង​ដល់​នោះ​”​។​

​សម្តេច​បន្តថា​ការកំណត់​ផ្ទៃ​បឹង​ឬ​ដែន​នេសាទ កន្លងមក​បានធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​របស់​កសិករ​ដែល​ធ្វើស្រែ​ប្រាំង ។ ដូចនេះហើយ​បានជា​សម្តេច​ចុះ​ហត្ថ​លេ ខា កាត់​ផ្ទៃ​បឹង​និង​ដែន​នេសាទ​ទៅ​ឲ្យ​ប្រជាជន​វិញ ។ ដូចនេះ​យើង​ត្រូវ​កាត់​ឲ្យ​ប្រជាពលរដ្ឋ បន្តទៀត​ប្រសិន​ប៉ះ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​កំពុង​ធ្វើស្រែ​ប្រាំង​។

​សម្តេច​បាន​បន្តថា សម្តេច​បា​នប​កាត់​បឹង​តា​មោក ឲ្យ​អគ្គបញ្ជាការ​កងទ័ព​និង​ឲ្យ​ធ្វើ​មន្ទីរពេទ្យ​កាល់ ម៉ែត ។ យើង​ត្រូវការ​អភិវឌ្ឍន៍ ប្រទេស​ដូចនេះ យើង​ក៏ត្រូវ​លុប បឹង​មួយចំនួន ដែល​មិន​ប៉ះពាល់​ដល់​មុខទឹក ។ សម្តេច​ក៏បាន​រិះគន់​ចំពោះ​មនុស្ស​មួយចំនួន​ដែល​តែងតែ​រិះគន់​ច​ពោះ​រាជរដ្ឋាភិបាល ថា​ស្អី​ឡើង​លុប​បឹងៗ ចុះ​គេ​លប់​ពីមុន​ម៉េច​មិន​ខុស ហើយ​ប្រទេស​ខ្លះ​គេ​លុប​ដល់​សមុទ្រ​ទៀតផង ហេតុ​អី​គេ មិន​ខុស ហើយ​យើង​ធ្វើ​បែរជា​ខុស​។​

​ភាគខាងត្បូង​ផ្លូវ 60 ម៉ែត្រ​នេះ​បានក្លាយ​ទៅជា​ទីក្រុង​ថ្មី​ហើយ​ខាងជើង​ក៏​រីក ភាគខាងត្បូង​ក៏​រីក ភាគ​ខាងលិច​ក៏​រីក បន្តិចទៀត​ខាងកើត​ក៏​រីក​ដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular