ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចមួយ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ ដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពីការបង្កើត គណៈកម្មការ រៀបចំដំណើរការ តុលាការការងារ ។
ក្រសួងយុត្តិធម៌ បានសម្រេចឱ្យលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធានគណៈកម្មការ រៀបចំដំណើរការ តុលាការការងារ និងមានអនុប្រធាន ពីរនាក់ គឺលោក កេង សុម៉ារិទ្ធ និងលោក សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ចំណែកសមាជិក សមាជិកា គណៈកម្មការនេះ មានសរុប ១៧ នាក់។
សូមអាចសេចក្តីសម្រេច ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមៈ