Home កីឡា ខ្សែ​ប្រយុទ្ធ...

ខ្សែ​ប្រយុទ្ធ Man City សឺ​ជី​អូ អាក្វេ​រ៉ូ បញ្ជាក់​ថា​ខ្លួន​កើតកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខ្សែ​ប្រយុទ្ធ Man City សឺ​ជី​អូ អាក្វេ​រ៉ូ បានប្រកាសថា រូបគេ​បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។

​ខ្សែប្រយុទ្ធ​រូបនេះ​បានដាក់​ខ្លួនឯង​ដាច់ដោយឡែក ក្រោយ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​អ្នក​ប៉ះពាល់​ជាមួយ​មនុស្ស​កើតកូ​វីដ​១៩​ម្នាក់​។

​ឥឡូវ​ខ្សែប្រយុទ្ធ​អាយុ ៣២ ឆ្នាំ​រូប​នេះ​លាតត្រដាង​ថា រូបគេ​ក៏​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ដែរ​។

​តារាបាល់ទាត់​អា​ហ្សង់​ទីន​រូប​នេះ​បានសរសេរលើ Twitter យ៉ាង​ដូច្នេះ “​បន្ទាប់​ពី​ការប៉ះពាល់​ជិតស្និទ្ធ ខ្ញុំ​បាន​ដាក់​ខ្លួនឯង​ឯកោ ហើយ​តេស្តិ៍​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​ចេញ​មក​វិជ្ជ​មានកូ​វីដ​១៩​។ ខ្ញុំ​មាន​រោគសញ្ញា​ខ្លះ ហើយ​ខ្ញុំ​កំពុង​ធ្វើ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​ដើម្បី​ជាសះស្បើយ​ឡើងវិញ​។ សូម​ថែខ្លួន អ្នក​គ្រប់គ្នា​”​។

​នេះ​ជា​ឧបសគ្គ​មួយ​ទៀត សម្រាប់​ខ្សែប្រយុទ្ធ​ស៊ុត​ច្រើនជាងគេ​របស់​ក្លិប​មេឃ​ខៀវ City ដែល​ទើប​ចាប់ផ្តើមបាន​៣​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ​។​

​អាក្វេ​រ៉ូ​ខកខាន​ការប្រកួតនៅចុង​រ​ដូ​វ​កាល​មុន និង ដើម​រដូវ​កាល​ថ្មី ក្រោយ​វះកាត់​ជង្គង់​កាលពី​ខែមិថុនា​។ បន្ទាប់​មក​វិល​មក​វិញ​មិន​បាន​ប៉ុន្មាន​ផង ក៏​រងរបួស​សរសៃពួ​រ​នៅ​ខែ​តុលា​និង​ក្រោយមក​​ទៀត​មាន​បញ្ហា​ឈឺ​កជើង​។ ហើយ​ចុងក្រោយ​នេះ​គឺ​កើតកូ​វីដ​១៩៕

ខ្សែ​ប្រយុទ្ធ Man City សឺ​ជី​អូ អាក្វេ​រ៉ូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular