ប្រែសម្រួលៈវាសនា/ហ្សាការតា៖ឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានរាយការណ៍អ្នកជំងឺកូវីដ១៩ស្លាប់ច្រើនបំផុតចំនួន៣៤៦នាក់និងចំនួនស្លាប់ដោយកូវីដ១៩បានឡើងដល់ចំនួនខ្ពស់បំផុតជាលើកទី២ក្នុងរយៈពេលតែ១សប្តាហ៍ នៅពេលបណ្តាមន្ទីរពេទ្យកំពុងស្ថិតក្រោមសម្ពាធខ្លាំងឡើងពីជំងឺឆ្លងនេះ។
ទិន្នន័យមកពីក្រុមការងារកូវីដ១៩ បានបង្ហាញថាចំនួនស្លាប់នៅក្នុងប្រទេសនេះមានចំនួនសរុប២៧.២០៣នាក់ នៅពេលចំនួនឆ្លងសរុបឡើងដល់ ៩៥១.៦៥១នាក់ ជាចំនួនស្លាប់និងឆ្លងខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។
ការស្លាប់និងឆ្លងដ៏ខ្ពស់នេះ កើតចំពេលពេលមានការព្រមានថាស្ថានការណ៍កូវីដ១៩ នឹងកាន់តែអាក្រក់ឡើងភ្លាមៗនៅតាមមន្ទីរពេទ្យឥណ្ឌូនេស៊ីនៅពេលសមត្ថភាពទទួលអ្នកជំងឺកូវីដ១៩នៅហ្សាការតានៅសល់តែជាងដប់ភាគរយ និងគ្រែក្នុងបន្ទប់សង្គ្រោះបន្ទាន់ពេញអស់៨២ភាគរយ។
របាយការណ៍បាននិយាយថា អ្នកជំងឺខ្លះបានស្លាប់ក្រោយមន្ទីរពេទ្យមិនព្រមទទួលដោយសារពេញកន្លែងអស់។
ការស្វែករកឃើញរបស់ក្រុមមួយបានបង្ហាញថា អ្នកជំងឺកូវីដ១៩ជិត៤០នាក់ ត្រូវបានមន្ទីរពេទ្យបញ្ជូនចេញវិញចាប់តាំងពីចុងខែធ្នូមក៕
ស្ថានភាពដ៏អាក្រក់នៅតាមមន្ទីរពេទ្យឥណ្ឌូនេស៊ី ដោយសារតែអ្នកជំងឺកូវីដ១៩ជោរជន់រកកន្លែងដាក់មិនបាន